លោកឧកញ៉ា អុឹង វណ្ណម៉ៅ ជាប់ជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១ ក្រោយពីមានការបោះឆ្នោតពេញ១ថ្ងៃ
(បន្ទាយមានជ័យ) ពាណិជ្ជករ អាជីវករ ឧស្សាហករ ចំនួន២៤៤នាក់ ក្នុងចំណោម ៣៥៨នាក់ បានចូលរួមបោះឆ្នោតសភាពាណិជ្ជកម្ម អាណត្តិទី៣ លើកទី១ នៃខេត្តបន្ទាយមានជ័យ យ៉ាងសស្រាក់សស្រាំ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៣រសៀល ដែលធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដែលមានសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មចំនួន ២០នាក់ ពិធីបោះឆ្នោសភាពាណិជ្ជកម្មនេះ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
ក្រោយពីក្រុមការងាររាប់សន្លឹកឆ្នោតចប់ ចំណាត់ថ្នាក់លេខ១ បានទៅលើលោក ហុក វណ្ណៈ ចំណាត់ថ្នាក់លេខ២បានទៅលើលោកឧកញ៉ា អុឹង វណ្ណម៉ៅ (បោះឆ្នោតលើកទី១) ចំណែក(បោះឆ្នោតលើកទី២) ដែលមានសមាជិកជ្រើសតាំសភាពាណិជ្ជកម្មចំនួន ១៥នាក់ បានចូលរួមបោះឆ្នោតឲ្យ លោកឧកញ៉ា អុឹង វណ្ណម៉ៅ ជាប់ជាប្រធានសភាពាណិជ្ជកម្ម អាណត្តិទី៣ លើកទី១ ក្នុងនោះមាន ប្រធាន១នាក់ អនុប្រធាន៧នាក់ និងសមាជិក៧នាក់។
បន្ទាប់ពីបោះឆ្នោតជ្រើសរើសជាប់ជាប្រធានហើយនោះលោក ឧកញ៉ា អុឹងវណ្ណ ម៉ៅ បានធ្វើការសរសើរដំណើរការបោះឆ្នោតពេញ១ថ្ងៃ ប្រកបទៅដោយជោគជ័យ ក៏ដូចជាការផ្ដល់ឱកាស ឲ្យពាណិជ្ជករ អាជីវករ ឧស្សាហករ បានយល់កាន់តែច្បាស់ ពីអត្ថប្រយោជន៍ នៃការចូលរួមជាសមាជិកជ្រើសតាំងសភាពពាណិជ្ជកម្មខេត្តផង លោកប្តេជ្ញាថានិងបំរើការងារជាប្រធានសភាពាណិជ្ជកម្មឲ្យបានល្អទ្វេឡើងថែមទៀត។
ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានមានប្រសសន៍លើកឡើងថា៖ ការបោះឆ្នោតសភាពាណិជ្ជកម្មនេះ តាមសេក្តីសម្រេច របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីការរៀបចំគណៈកម្មការរៀបចំការបោះឆ្នោត សភាពាណិជ្ជកម្ម ដើម្បីជ្រើសរើស សមាជិក ជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ម៉ៅ ថូរ៉ា បានមានប្រសាសន៍ថា៖ ការបោះឆ្នោត សភាពាណិជ្ជកម្មនេះ រដ្ឋបាលខេត្តខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មីអាណត្តិទី៣ លើកទី ១ ស្របតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ព្រោះប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មីគឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឲ្យកាន់តែមានភាពរីកចម្រើនពិសេស វាបានជួយស្រូបយកវិស័យឯកជនទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យពាណិជ្ជកម្ម ក៏ដូចជាផ្តល់ឱកាសការងារឲ្យយុវជនមានកាងារធ្វើផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា៖ សម្រាប់ការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើក១ នឹងប្រព្រឹត្តទៅបានយ៉ាងរលូន អ្នកចូលរួមបោះឆ្នោតបានគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់យ៉ាងល្អឥតខ្ចោះ៕
Post a Comment