ប្រសិនបើក្រសួងមហាផ្ទៃ បង្កើតគណៈកម្មការចុះស៊ើបអង្កេតរឿងឧក្រិដ្ឋកម្មគ្រឿងញៀននៅស្រុកកៀនស្វាយខេត្តកណ្ដាលមិនដឹងជាល្អយ៉ាងណានោះទេ?
ពិតជារំភើបបន្ទាប់ពីបានឃើញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្កើតគណៈកម្មការចុះស៊ើបអង្កេត នៅខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថាតើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាចនឹងចាត់វិធានការនៅខេត្តកណ្ដាលដូចជានៅខេត្តស្ទឹងត្រែងដែរឬទេ?
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្កើតគណៈកម្មការចំពោះកិច្ចស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែងដោះលែងជនជាតិចិន ៨នាក់
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមមកត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប។
គណៈកម្មការចំពោះកិច្ចនេះ មានសមាសភាពចំនួន ១២រូប ដោយក្នុងនោះមានប្រធាន ១រូប , អនុប្រធាន ៣រូប និងសមាជិកចំនួន ៨រូប។
អង្គភាពអ្នកសារព័ត៌មានយើងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ឯកឧត្តមអភិសន្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិមេត្តាចុះអធិការកិច្ចក្នុងករណីឧក្រិដ្ឋជនជាតិវៀតណាមចំនួន 3 នាក់ ផលិតចែកចាយគ្រឿងញៀននៅស្រុកកៀនស្វាយខេត្តកណ្ដាល ដោយក្តីអនុគ្រោះ ។
បើយោងតាមរបាយការណ៍សម្ងាត់របស់លោកព្រំ សំណាងអធិការស្រុកកៀនស្វាយបាន បានធ្វើសេចក្តីរាយការណ៍យ៉ាងច្បាស់ តែមកដល់ពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់។
អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីឯកឧត្តមអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃបាននោះទេក៏ប៉ុន្តែអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តមអ្នកនាំពាក្យនៃក្រសួងមហាផ្ទៃនិងជួយបកស្រាយពន្យល់បន្ថែមនៅក្នុងករណីគ្រឿងញៀនជនជាតិវៀតណាមចំនួន 3 នាក់ផលិតចែកចាយ តើត្រូវមានទោសយ៉ាងណា?
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថាតើចំណាត់ការរបស់រាជរដ្ឋាភិបាលជាពិសេសក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន ឃុបឃិតគ្នាជាប្រព័ន្ធក្លែងឯកសារ បំផ្លាញវត្ថុតាងមុនពេលទៅដល់ដៃតុលាការ មានន័យថាវត្ថុតាងទាំងឡាយត្រូវជ្រុះតាមផ្លូវជាបន្តបន្ទាប់តើក្នុងនាមជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋមានការទទួលខុសត្រូវយ៉ាងណាវិញ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment