សប្បុរសជនក្រុងប៉ោយប៉ែត នាំយកអំណោយប្រគល់ជូនមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ========



បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោក វរសេនីយ៍ទោ សោម សារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ទោ ទេព រដ្ឋា អធិការ នគរបាលស្រុកព្រះនេត្រព្រះ ដឹកនាំសប្បុរសជនក្រុងប៉ោយប៉ែត នាំយកអំណោយទៅប្រគល់ជូនមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនៅភូមិខ្ចាស់ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

អំណោយរួមមាន: 

-ថវិកា ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) 

-អង្ករចំនួន ២តោន ស្មើនិង ៤០ការ៉ុង 

-នុំប័ងចំនួន ១៥០នុំ ។

លោកវរសេនីយ៍ទោ សោមសារុន តំណាងឱ្យលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏សូមផ្តាំផ្ញើដល់ក្មួយៗត្រូវថែរក្សាសុខភាព និង រស់នៅស្អាត អនាម័លល្អ ហូបស្អាត និងត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងប្ញស្សី ជាកូនល្អ សិស្សល្អ និងក្លាយជាសសរទ្រូងសម្រាប់សង្គមជាតិទាំងមូល និងសូមថ្លែងអំណរអរគុណដល់សប្បុរសជនក្រុងប៉ោយប៉ែត ទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕














Powered by Blogger.