លោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន បង្ក្រាបគ្រឿងញៀន តាមជំនាញ ដែលជាចំណុចក្តៅ ហើយអង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា និងចាប់មេក្លោងបាន វគ្គពិសេស

 


 ខេត្តកណ្តាល :កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រើនីតិវិធីស្រាវជ្រាវ ឈានដល់ការបង្ក្រាបទីតាំងកែឆ្នៃផលិតផលសម្រេច ប្រភេទថ្នាំក្រវីកម្សាន្តសប្បាយនៅតាមក្លឹប បានយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានចាប់ខ្លួនក្រុមជនសង្ស័យចំនួន ៤នាក់ ជាជនជាតិខ្មែរ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ថាសម្ភារ:ដែលសមត្ថកិច្ចដកហូតបាននេះ មានដូចជា ថ្នាំញៀនផលិតរួចជាង ១៥គីឡូក្រាម ផលិតផលមិនទាន់សម្រេច និងសម្រេចខ្លះរួមនឹងម៉ាស៊ីនអុកថ្នាំគ្រាប់(ក្រវី) ម៉ាស៊ីនអ៊ុតថង់ និងឧបករណ៍វេចខ្ចប់ជាច្រើនសន្ធឹកសន្ធាប់។

លោកនាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបនេះ កម្លាំងបានបើកការស្រាវជ្រាវអស់រយៈពេលជាង១ខែ និងបានសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការសម្របសម្រួលពីពី លោកព្រះរាជអាជ្ញារងខេត្តកណ្តាល ទើបសមត្ថកិច្ចបានកំណត់ទីតាំង និងមុខសញ្ញាបាន។

ក្នុងករណីនេះកម្លាំងសមត្ថកិច្ចបានឆ្មក់ចូលទីតាំងផលិត ដែលជនសង្ស័យជួលផ្ទះវីឡាមួយកន្លែងនៅម្តុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយសមត្ថកិច្ចសួរនាំតាមជំនាញ បាននាំខ្លួនជនសង្ស័យមកឆែកឆេរនៅបន្ទប់ខុនដូរមួយផ្សេងទៀតនៅក្នុងខណ្ឌជ្រោយចង្វារ ដែលជាទីតាំងស្តុកទុក ផលិតផលសម្រេច ងាយស្រួលក្នុងការចែកចាយបន្ត។

លោកនាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តទៀតថា បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងទាំងអស់កម្លាំងជំនាញមន្ទីរ បានកសាងសំណុំរឿងតាមនីតិវិធីរួច និងប្រគល់ជូនស្នងការរដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។



















នៅក្នុងចំណុចនេះអង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀននិងលោកឧត្តមសេនីយ៍ត្រីំ គង់ស៊ីដន និងស៊ើបអង្កេតបន្តចាប់មេក្លោង 

ទាំងនោះមកផ្តន្ទាទោសតាមច្បាប់ ។

ដោយឡែកក្នុងករណីជនជាតិវៀតណាម ចំនួនបីនាក់ផលិតចែកចាយ ជួញដូរគ្រឿងញៀននៅស្រុកកៀនស្វាយ និងបំផ្លាញវត្ថុតាងមួយចំនួនមុនទៅដល់ដៃតុលាការ ចំណុច ផ្ទះលេខD 11 ស្ថិតភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។( ជនសង្ស័យៈ ០៣នាក់ប្រុសត្រូវបានឃាត់ខ្លួន )

១- ឈ្មោះ យឿង ជីបាវ(Duong chi Bao) ភេទប្រុសអាយុ២១ ឆ្នាំ មិនពិត មានទីលំនៅ ក្រុង យុងតាវ

២- ឈ្មោះ ជឿង ហ្វាងទិ(Truong Hoang tri) ភេទប្រុសអាយុ ២១ ឆ្នាំជនជាតិវៀតណាម មុខរបរ មិនពិត មានទីលំនៅ ក្រុងយុងតាវ មាន សារធាតុញៀន (ឃាត់ខ្លួន)

៣- ឈ្មោះ ហ្វរ ថធៀន(Vo Tho Thien)ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅក្រុង ហូជីម៉ិញ (ឃាត់ខ្លួន) វត្ថុតាងចាប់យករួមមាន៖

១/ថ្នាំម៉ាក KETAMINE ចំនួន២១ប្រអប់ ក្នុង មួយប្រអប់មានចំនួន ២៥ដប(៥២៥ដប)

 ២/ថង់វ៉ិចខ្ចប់គ្រឿងញៀន និងសម្ភារប្រើប្រាស់ មួយចំនួន

៣/ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង

៤/ម្សៅក្រាមសង្ស័យថាជាសារធាតុញៀនចំនួន ០៣កញ្ចប់

៥/ម៉ាស៊ីនអ៊ុតថង់ចំនួន ០១ គ្រឿង

៦/ម៉ាស៊ីនក្រឡកថ្នាំចំនួន ០៣ គ្រឿង

 ៧/អត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ ឡាយ វណ្ណស៊្រុន លេខ០១០៨៨០៣៨១ ចំនួន០១ច្បាប់

៨/អត្តសញ្ញណប័ណ្ណសញ្ជាតិវៀតណាមinn: TROUNG HOANG TRI លេខ០៧៧២០១០០៣៥៣៤ ចំនួន០១

៩/អត្តសញ្ញណប័ណ្ណសញ្ជាតិ វៀតណាម ឈ្មោះ DUON Chi BAO លេខ០៧៧២០១០០៦៤២០ ចំនួន០១ច្បាប់

១០/កាតVISAពណ៍បៃតងចំនួន០១សន្លឹក (Sacombank)និងកាតACB(JCB)ពណ័ ខៀវចំនួន០១សន្លឹក១១/ទូរសព្ទ័ដៃម៉ាក់ IPhone 14 Pro Max ពណ័ស ចំនួន ០១ គ្រឿង

១២/អត្តសញ្ញណប័ណ្ណសញ្ជាតិវៀតណាម ឈ្មោះ KHOV MINH HUNG ចំនួន០១ សន្លឹក និងអត្តសញ្ញណប័ណ្ណសញ្ជាតិវៀតណាមinn: KHOV MINH HUNG

១៣/លិខិតឆ្លងដែនកម្ពុជាឈ្មោះ sok sodany ភេទស្រី អាយុ ២៩ឆ្នាំ ចំនួន០១ ច្បាប់។

ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េង ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រីំ តុប សុវណ្ណ ស្នងការរង ទទួលផែនអន្តោប្រវេសន៍និងលោក វ/ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុក្រោយឆែកឆេររួច សមត្ថកិច្ចបានយក ជនសង្ស័យមកសួរនាំនៅផ្នែកប្រឆាំង គ្រឿងញៀនស្រុកកៀនស្វាយ នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យឈ្មោះ ៣- ឈ្មោះ ហ្វ រ ថធៀន (Vo tho thien ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិត មិនទីលំនៅក្រុង ហូជីម៉ិញ បានសារភាព ថា ពេលសមត្ថកិច្ចទៅដល់ ខ្លួនបានយក ថ្នាំញៀន(ម៉ាទឹកកក) ចំនួន០៦កញ្ចប់ធំ ទំងន់ប្រហែល ១០០០ក្រាម(១គីឡូក្រាម)ចាក់ចោលទៅក្នុងបង្គន់ ក្រោយសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបាន អនុវត្តន៍តាមនីតិវិធី។ តែអកុសលវត្ថុតាងទាំងនោះ ត្រូវបានក្លែងសក្ខីកាមជ្រុះរបូតតាមផ្លូវ មុននិងទៅដល់ដៃតុលាការ ដោយសារតែលោក ឧត្តមសេនីយ៍ត្រីំ ឡាក់ ម៉េង ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ជាអ្នកចុះប្រតិបត្តិការ បើយោងតាមរបាយការណ៍លោក ព្រំសំណាង លោក ឧ/ត្រី គង់ ស៊ីដន ទទួលផែនគ្រឿងញៀន មិនបានចូលរួម តើមកពីហេតុអ្វី? អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំលោក ឧ/ត្រី គង់ ស៊ីដនមេត្តាជួយបំភ្លឺដោយក្តីអនុគ្រោះ ដើម្បីកុំអោយប្រជាពលរដ្ឋ មានការភាន់ច្រឡំ ។

ប្រតិបត្តិការពិសេស សហការគ្នាបានយ៉ាងល្អក៏ប៉ុន្តែ មន្ត្រីជំនាញ របស់មន្ទីរប្រឆាំងគ្រឿងញៀន មិនបានចូលរួមបង្ក្រាបទៅវិញ? ដោយក្នុងករណីនោះ អង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយតាំងពីវគ្គទី១រហូតដល់វគ្គទី២០ ដែលជាកត្តាបញ្ជាក់យ៉ាងច្បាស់ថា មានមន្ត្រីមួយចំនួន មិនមានជំនាញច្បាស់លាស់ក្នុងការចុះអនុវត្តន៍កាតព្វកិច្ចរបស់ខ្លួន បន្ទាប់ពីបញ្ញូនជនសង្ស័យទៅតុលាការ ឯកសារនិងវត្ថុតាង មួយចំនួនត្រូវបានបំផ្លាញ ពេលទៅដល់ដៃតុលាការ ខុសពីរបាយការណ៍សម្ងាត់របស់លោក ព្រំសំណាង អធិការស្រុកកៀនស្វាយ ។







អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា គ្រប់ស្ថាប័នពាក់ព័ន្ធ និងចុះអធិការកិច្ចចំពោះមន្ត្រី ដែលកំពុងប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដលស្ថាប័ននិងមន្ត្រីស្អាតស្អំ ដែលកំពុងបំរើការងារជូនប្រជាពលរដ្ឋតាមជំនាញ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមអភិសតិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាចាត់មន្ត្រីជំនាញចុះស្រាវជ្រាវរឿងករណីឧក្រិដ្ឋជនជនជាតិវៀតណាមបីនាក់ផលិតចែកចាយ ជួញដូរគ្រឿងញៀននៅស្រុកកៀនស្វាយដោយក្តី អនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ




Powered by Blogger.