ឈាមស្រែកស្បែកហៅ : ចាប់ខ្លួនឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់មនុស្ស២នាក់ និងរបួសម្នាក់

 


សមត្ថកិច្ចចាប់ខ្លួនឧកញ៉ាម្នាក់ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សពីរនាក់ និងរបួសម្នាក់។ ចំណែកមនុស្សចំនួន ៣នាក់ទៀតក៏ត្រូវបានឃាត់ខ្លួនយកទៅសាកសួរពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់មនុស្សនៅក្នុងបុរីប៉េងហួតបឹងស្នោរ។ 


 ឧកញ៉ាដែលចាប់ខ្លួនឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំ។ 

ឧកញ៉ារូបនេះបានបញ្ជាក់ថា មូលហេតុដែលបាញ់ដោយសារជនរងគ្រោះជេរខ្លួន។


ឧកញ៉ារូបនេះបានជិះរថយន្តរត់គេចខ្លួនទៅដល់អង្គស្នួលត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាន។ 


ជនរងគ្រោះដែលស្លាប់ឈ្មោះ ឡុង លីសុង (ប្រុស) និងឈ្មោះ ឃីន កញ្ចណា។ អ្នកទាំងពីរជាគូរដណ្តឹងនិងគ្នា។


ករណីឃាតកម្មបាញ់សម្លាញ់មនុស្សចំនួន ២នាក់ និងរបួសម្នាក់ នៅក្នុងក្នុងបុរីប៉េងហួតបឹងស្នោរ ផ្លូវ P10 គម្រោង ៧ កាលពីវេលាម៉ោងជិត ៤រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។



Powered by Blogger.