ពិធីបិទវគ្គស្តីពី"សន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព"នៅខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡង់
(ព្រះរាជាណាចក្រថៃឡង់) ពិធីបិទវគ្គស្តីពី"សន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព" ដែលមានរយៈពេល៥ថ្ងៃ ជូនដល់គណៈប្រតិភូសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ និងក្រុមការងារ ដែលរៀបចំឡើងដោយអង្គការ UPF ឥណ្ឌូចិន ត្រូវបានរៀបចំបិទវគ្គបណ្ដុះបណ្ដាលនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤
ក្រោមអធិបតីភាពឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឲ្យឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក ហាជីមិ សៃតុ (Hajime Saito) អនុប្រធានសហព័ន្ធសន្តិភាពសកលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និងប្រទេសជប៉ុន និងដោយមានការចូលរួមពីលោក (Kamol Thananopavan) នាយកប្រតិបត្តិ របស់អង្គការ FFWPU ប្រចាំប្រទេសថៃ និងលោក បរ៉ា ផាស (PORAPAS) នាយកមជ្ឈមណ្ឌល ឈឹនបូរ ប៉ាក់ឆុង (Cheonbo Pakchong) វគ្គបណ្ដុះបណ្ដាលនេះធ្វើនៅខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡង់ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នៅសាលប្រជុំមជ្ឈមណ្ឌល ឈឹនបូរ ប៉ាក់ឆុង (Cheonbo Pakchong)។
លោក ហាជីមិ សៃតុ សឹង(Hajime Saito) និងលោក កាម៉ល ថាន់ណាណប់ប៉ាវ៉ា(Kamol Thananopavan) បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចទាំងទ្វេមានចក្ខុវិស័យ និងឆន្ទៈរបស់សម្ដេចបានរក្សានូវសន្តិភាពសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។
លោក ហាជីមិ សៃតុ សឹង(Hajime Saito) បានសង្ឃឹមនិងជឿជាក់ថា៖ទំនាក់ទំនងល្អរវាងអង្គការ UPF ឥណ្ឌូចិន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ និងស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅ។
ក្នុងឱកាសនោះឯកឧត្ដម លន់ វាសនា តំណាងឲ្យសមាជិកក្រុមប្រឹក្សាខេត្ត និងលោក ថៃ សត្ត្រាវុធ តំណាងឱ្យសមាគមយុវជនអាហារូបករណ៍ (ស២) សាខាខេត្តបន្ទាយមានជ័យ បានឡើងមានចំណាប់អារម្មណ៍ និងធ្វើការថ្លែងអំណរអរគុណដោយលើកឡើថា៖ យើងខ្ញុំ ពិតជាមានក្តីសោមនស្សរីករាយ ដោយទទួលបានចំណេះដឹងថ្មីៗស្ដីអំពីគោលការណ៍ដឹកនាំដោយសន្តិភាព ជាពិសេសពាក់ព័ន្ធជាមួយនឹងការបណ្ដុះផ្នត់គំនិតសន្តិភាពទៅកាន់យុវជន នៅក្នុងការផ្លាស់ប្ដូរផ្នត់គំនិត និងផ្លាស់ប្ដូរសកម្មភាព ចៀសឆ្ងាយពីគ្រឿងញៀន ហើយបង្កើតឥរិយាបថនៃការផ្ដល់ឲ្យ ដោយមិនរំពឹងទុកនូវការទទួលបានមកវិញ ដែលគំនិតទាំងអស់នេះអាចបង្កើតឲ្យមាន បុគ្គលសន្តិភាព, គ្រួសារសន្តិភាព, និងប្រទេសជាតិដែលមានសន្តិភាព។ ពេលត្រឡប់ទៅវិញយើងនឹងផ្សព្វផ្សាយពីគោលការណ៍ និងខ្លឹមសារមេរៀនរបស់ UPF ទៅកាន់យុវជនជំនាន់ក្រោយឱ្យមានឆន្ទៈស្រឡាញ់សន្តិភាពនិងចូលរួមនៅក្នុងការដឹកនាំប្រទេសទៅកាន់ការអភិវឌ្ឍន៍ ឆ្ពោះទៅកាន់គោលនយោបាយបញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី ៧។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម សុវណ្ណ សុភា បានមានប្រសាសន៍លើកឡើងថា៖ នៅប្រទេសកម្ពុជា ដែលមានតួអង្គសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាដើម បានប្រើប្រាស់នយោបាយឈ្នះឈ្នះ ដើម្បីផ្សះផ្សារ បង្រួបង្រួម និងនាំមកនូវស្ថេរភាពសន្តិភាព ដោយមិនប្រកាន់និន្នាការនយោបាយ និងឧត្តមគតិដើម ពោលគឺស្រឡាញ់និងរាប់រក សូម្បីតែសមាជិកគណបក្សប្រឆាំងរបស់ខ្លួនដែលមានគោលបំណងរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺពួកគេ សុទ្ធតែត្រូវបានទទួលការស្វាគមន៍ និងលើកទឹកចិត្តដោយសម្ដេច។ជាពិសេស ចំណុចទាំងអស់នេះ គឺជាការអនុវត្ត ការកសាងសន្តិភាពកម្រិតថ្នាក់ជាតិផងដែរ៕
Post a Comment