ក្រដាស់មិនអាចខ្ចប់ភ្លើង មន្ត្រីមិនព្រមចូលនិវត្តន៍ នៅតែរក្សាភាពស្ងៀមស្ងាត់?វគ្គ៣
ខេត្តកណ្ដាល: បន្ទាប់ពីបែកធ្លាយ មន្ត្រីមួយចំនួនតូចដែលមិនព្រមចូលនិវត្តន៍ នៅខេត្តកណ្តាល រយះពេលកន្លងមក ធ្វើឲ្យមហាជននិងអង្គការសង្គមស៊ីវិល អ្នកលេងតាមបណ្តាញសង្គម FB មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមន្ត្រី មួយចំនួនតូច ដែលបំរើការងារ មិនអនុវត្តន៍ច្បាប់ ។
លោកផៃប៊ុនវណ្ណាកើតនៅថ្ងៃទី ៤ ខែ ៥ ឆ្នាំ ១៩៦០ បច្ចុប្បន្នភាព លោកអាយុ ៦៤ ឆ្នាំ បម្រើការងារនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនជ្រៃធំ ខេត្តកណ្ដាល ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល តើក្រសួងមហាផ្ទៃយល់យ៉ាងណាវិញ ចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលមិនព្រមចូលនិវត្តន៍។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាត្រួតពិនិត្យឡើងវិញចំពោះមន្ត្រីក្រោមឱវាទមួយចំនួន ដែលដល់អាយុចូលនិវត្តន៍តែមិនព្រមចូលនិវត្តន៍ ។
បើយោងតាមការសិក្សា របស់អង្គភាពអ្នកសារព័ត៌មានយើង លោក ផៃប៊ុនវណ្ណាគឺជាមន្ត្រីដែលមានឥទ្ធិពលម្នាក់ប្រចាំតំបន់ ខំប្រឹងបំរើការងារជូនប្រជាពលរដ្ឋ មិនខ្លាចការនឿយហត់ (មិនសរសើរមិនបាន)អធិការដ្ឋានគ្រប់គ្រងបុគ្គលិក ប្រចាំស្នងការខេត្តកណ្តាល តើគិតយ៉ាងណាមិញចំពោះ លោកផៃ ប៊ុនវណ្ណា លើស៤៨ ខែ ស្មើនិង៤ឆ្នាំ រដ្ឋត្រូវចំណាយប្រាក់ខែ ទៅអោយ លោកផៃ ប៊ុនវណ្ណា តើអ្នកណាជាអ្នកទទួលខុសត្រូវ ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តមប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាចុះស៊ើបអង្កេតក្នុងករណីនេះ ចំពោះមន្ត្រីដែលទទួលផែន ដែលមិនអនុវត្តន៍តាមច្បាប់ ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ
Post a Comment