ប្រជាពលរដ្ឋកំពុងយកចិត្តទុកដាក់ជាពិសេស ក្នុងករណីបង្ក្រាបគ្រឿងញៀន ជនជាតិវៀតណាមនៅស្រុកកៀនស្វាយ វគ្គ២១
ខេត្តកណ្តាល : ករណីជនជាតិវៀតណាម ចំនួនបីនាក់ផលិតចែកចាយ ជួញដូរគ្រឿងញៀននៅស្រុកកៀនស្វាយ និងបំផ្លាញវត្ថុតាងមួយចំនួនមុនទៅដល់ដៃតុលាការ នៅតែរក្សាភាពស្ងៀមស្ងាត់ ប្រជាពលរដ្ឋនិងអង្កការសង្គមស៊ីវិលកំពុងដាក់ការសង្ស័យថា មានពាក់ព័ន្ធនិងមន្ត្រីជំនួញ កើតហេតុនៅថ្ងៃទី ១២.០៧.២០២៣ វេលាម៉ោង ១៦.៥០នាទី ចំណុច ផ្ទះលេខD 11 ស្ថិតភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។( ជនសង្ស័យៈ ០៣នាក់ប្រុសត្រូវបានឃាត់ខ្លួន )
១- ឈ្មោះ យឿង ជីបាវ(Duong chi Bao) ភេទប្រុសអាយុ២១ ឆ្នាំ មិនពិត មានទីលំនៅ ក្រុង យុងតាវ
២- ឈ្មោះ ជឿង ហ្វាងទិ(Truong Hoang tri) ភេទប្រុសអាយុ ២១ ឆ្នាំជនជាតិវៀតណាម មុខរបរ មិនពិត មានទីលំនៅ ក្រុងយុងតាវ មាន សារធាតុញៀន (ឃាត់ខ្លួន)
៣- ឈ្មោះ ហ្វរ ថធៀន(Vo Tho Thien)ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅក្រុង ហូជីម៉ិញ (ឃាត់ខ្លួន) វត្ថុតាងចាប់យករួមមាន៖
១/ថ្នាំម៉ាក KETAMINE ចំនួន២១ប្រអប់ ក្នុង មួយប្រអប់មានចំនួន ២៥ដប(៥២៥ដប)
២/ថង់វ៉ិចខ្ចប់គ្រឿងញៀន និងសម្ភារប្រើប្រាស់ មួយចំនួន
៣/ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
៤/ម្សៅក្រាមសង្ស័យថាជាសារធាតុញៀនចំនួន ០៣កញ្ចប់
៥/ម៉ាស៊ីនអ៊ុតថង់ចំនួន ០១ គ្រឿង
៦/ម៉ាស៊ីនក្រឡកថ្នាំចំនួន ០៣ គ្រឿង
៧/អត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ ឡាយ វណ្ណស៊្រុន លេខ០១០៨៨០៣៨១ ចំនួន០១ច្បាប់
៨/អត្តសញ្ញណប័ណ្ណសញ្ជាតិវៀតណាមinn: TROUNG HOANG TRI លេខ០៧៧២០១០០៣៥៣៤ ចំនួន០១
៩/អត្តសញ្ញណប័ណ្ណសញ្ជាតិ វៀតណាម ឈ្មោះ DUON Chi BAO លេខ០៧៧២០១០០៦៤២០ ចំនួន០១ច្បាប់
១០/កាតVISAពណ៍បៃតងចំនួន០១សន្លឹក (Sacombank)និងកាតACB(JCB)ពណ័ ខៀវចំនួន០១សន្លឹក
១១/ទូរសព្ទ័ដៃម៉ាក់ IPhone 14 Pro Max ពណ័ស ចំនួន ០១ គ្រឿង
១២/អត្តសញ្ញណប័ណ្ណសញ្ជាតិវៀតណាម ឈ្មោះ KHOV MINH HUNG ចំនួន០១ សន្លឹក និងអត្តសញ្ញណប័ណ្ណសញ្ជាតិវៀតណាមinn: KHOV MINH HUNG
១៣/លិខិតឆ្លងដែនកម្ពុជាឈ្មោះ sok sodany ភេទស្រី អាយុ ២៩ឆ្នាំ ចំនួន០១ ច្បាប់។
យោងតាមរបាយការណ៍ សភាពនៃរឿងហេតុ នៅថ្ងៃ.ខែ.ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ដោយទទួលពត៍មានពីប្រជាពលរដ្ឋល្អថានៅ ចំណុចផ្ទះលេខD11មានសកម្មភាពជនអន្តោប្រវេស្ត(វៀតណាម)បើកល្បែងតាមអនឡាញ ស្ថិតនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រោយពីទទួលពត៍មានបាន ភ្លាមកម្លាំងការិយាលយ័ខេត្ត សហការណ៍ជាមួយ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ស្រុកនិងប៉ុស្តិនគរបាលភូមិធំ ក្រោមការ ចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
និង មានការសម្របសម្រួលនិតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជ អាជ្ញាអមសាលាដំបូង ខេត្តកណ្តាល
ដឹកនាំដោយលោក ឧ/ត្រី ឡាក់ ម៉េង ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌលោក ឧ/ត្រី តុប សុវណ្ណ ស្នងការរង ទទួលផែនអន្តោប្រវេសន៍និងលោក វ/ឯក ពុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុក្រោយឆែកឆេររួច សមត្ថកិច្ចបានយក ជនសង្ស័យមកសួរនាំនៅផ្នែកប្រឆាំង គ្រឿងញៀនស្រុកកៀនស្វាយ នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យឈ្មោះ ៣- ឈ្មោះ ហ្វ រ ថធៀន (Vo tho thien ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិត មិនទីលំនៅក្រុង ហូជីម៉ិញ បានសារភាព ថា ពេលសមត្ថកិច្ចទៅដល់ ខ្លួនបានយក ថ្នាំញៀន(ម៉ាទឹកកក) ចំនួន០៦កញ្ចប់ធំ ទំងន់ប្រហែល ១០០០ក្រាម(១គីឡូក្រាម)ចាក់ចោលទៅក្នុងបង្គន់ ក្រោយសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបាន អនុវត្តន៍តាមនីតិវិធី។
បើយោងតាមរបាយការណ៍លោក ព្រំសំណាង លោក ឧ/ត្រី គង់ ស៊ីដន ទទួលផែនគ្រឿងញៀន អវត្តមាន តើមកពីហេតុអ្វី? អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំលោក ឧ/ត្រី គង់ ស៊ីដនមេត្តាជួយបំភ្លឺដោយក្តីអនុគ្រោះ ដើម្បីកុំអោយប្រជាពលរដ្ឋ មានការភាន់ច្រឡំ ។
ប្រតិបត្តិការពិសេស សហការគ្នាបានយ៉ាងល្អក៏ប៉ុន្តែ មន្ត្រីជំនាញ របស់មន្ទីរប្រឆាំងគ្រឿងញៀន មិនបានចូលរួមបង្ក្រាបទៅវិញ? ដោយក្នុងករណីនោះ អង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយតាំងពីវគ្គទី១រហូតដល់វគ្គទី២០ ដែលជាកត្តាបញ្ជាក់យ៉ាងច្បាស់ថា មានមន្ត្រីមួយចំនួន មិនមានជំនាញច្បាស់លាស់ក្នុងការចុះអនុវត្តន៍កាតព្វកិច្ចរបស់ខ្លួន បន្តាប់ពីបញ្ញូនជនសង្ស័យទៅតុលាការ ឯកសារនិងវត្ថុតាង មួយចំនួនត្រូវបានបំផ្លាញ ពេលទៅដល់ដៃតុលាការ ខុសពីរបាយការណ៍សម្ងាត់របស់លោក ព្រំសំណាង អធិការស្រុកកៀនស្វាយ ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមអភិសតិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាចាត់មន្ត្រីជំនាញចុះស្រាវជ្រាវរឿងករណីឧក្រិដ្ឋជនជនជាតិវៀតណាមបីនាក់ផលិតចែកចាយ ជួញដូរគ្រឿងញៀននៅស្រុកកៀនស្វាយដោយក្តី អនុគ្រោះ ។
ប្រជាពលរដ្ឋនិងមន្ត្រីរាជការមួយចំនួនកំពុងដាក់ការសង្ស័យថាជនជាតិវៀតណាមចំនួន 3 នាក់នេះត្រូវបានដោះលែងឲ្យនៅក្រៅសំណាញ់ច្បាប់រួចទៅហើយតើរឿងនេះពិតដែរឬទេ? យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលខំប្រឹងប្រែងបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋ អរគុណសន្តិភាព។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ
Post a Comment