ក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាចំពោះលោកឧត្តមសេនីយ៍ទោឈឿនសុចិត្ត ដែលមិនព្រមធ្វើរបាយការណ៍ដល់មន្ត្រី គ្រប់អាយុចូលនិវត្តន៍លើសរហូតដល់ ៤ឆ្នាំ ?វគ្គ៤
ខេត្តកណ្ដាល: បន្ទាប់ពីបែកធ្លាយ មន្ត្រីមួយចំនួនតូចដែលមិនព្រមចូលនិវត្តន៍ នៅខេត្តកណ្តាល រយះពេលកន្លងមក ធ្វើឲ្យមហាជននិងអង្គការសង្គមស៊ីវិល អ្នកលេងតាមបណ្តាញសង្គម FB មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមន្ត្រី មួយចំនួនតូច ដែលបំរើការងារ មិនអនុវត្តន៍ច្បាប់ ។
លោកផៃប៊ុនវណ្ណាកើតនៅថ្ងៃទី ៤ ខែ ៥ ឆ្នាំ ១៩៦០ បច្ចុប្បន្នភាព លោកអាយុ ៦៤ ឆ្នាំ បម្រើការងារនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនជ្រៃធំ ខេត្តកណ្ដាល ។
បើយោងតាមមន្ត្រីមួយចំនួនដែលនិយាយតៗគ្នានៅតាមតុកាហ្វេ បានបញ្ជាក់ថាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល កំពុងតែបិទបាំងរឿងពិតពីព្រោះលោកផៃប៊ុនវណ្ណា គឺត្រូវជាសាច់ញាតិរបស់លោក តែម្ដង។តើមានមន្ត្រីប៉ុន្មាននាក់ទៀតដែលអាយុដល់ពេលចូលនិវត្តន៍ហើយបែរជាមិនព្រមចូលនិវត្តនៅក្នុងខេត្តកណ្ដាល? កត្តានេះហើយដែលប្រជាពលរដ្ឋខ្វះភាពកក់ក្តៅ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាត្រួតពិនិត្យឡើងវិញចំពោះមន្ត្រីក្រោមឱវាទមួយចំនួន ដែលដល់អាយុចូលនិវត្តន៍តែមិនព្រមចូលនិវត្តន៍ ។
បើយោងតាមការសិក្សា របស់អង្គភាពអ្នកសារព័ត៌មានយើង លោក ផៃប៊ុនវណ្ណាគឺជាមន្ត្រីដែលមានឥទ្ធិពលម្នាក់ប្រចាំតំបន់ ខំប្រឹងបំរើការងារជូនប្រជាពលរដ្ឋ មិនខ្លាចការនឿយហត់ (មិនសរសើរមិនបាន)អធិការដ្ឋានគ្រប់គ្រងបុគ្គលិក ប្រចាំស្នងការខេត្តកណ្តាល តើគិតយ៉ាងណាមិញចំពោះ លោកផៃ ប៊ុនវណ្ណា លើស៤៨ ខែ ស្មើនិង៤ឆ្នាំ រដ្ឋត្រូវចំណាយប្រាក់ខែ ទៅអោយ លោកផៃ ប៊ុនវណ្ណា តើអ្នកណាជាអ្នកទទួលខុសត្រូវ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិមេត្តាជួយពន្យល់បន្ថែមនៅក្នុងករណីមន្ត្រីនៅក្នុងខេត្តកណ្ដាលដែលឃុបឃិតគ្នាជាប្រព័ន្ធ បិទបាំងមន្ត្រីដែលគ្រប់អាយុចូលនិវត្តន៍លើសរហូតដល់រយៈពេល ៤ ឆ្នាំ តើជាបញ្ជាផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃនៅក្នុងការឲ្យប្រតិបត្តិការបន្តឬមួយក៏យ៉ាងណាអង្គភាពអ្នកព័ត៌មានយើងសង្ឃឹមថាឯកឧត្តមអភិសន្តិបណ្ឌិតនិងចាត់វិធានការតាមច្បាប់ចំពោះបុគ្គលមួយចំនួនក្នុងនាមជាមន្ត្រីមិនអនុវត្តច្បាប់ ឬមួយការអនុវត្តច្បាប់បច្ចុប្បន្នមានស្តង់ដារពី?
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តមប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាចុះស៊ើបអង្កេតក្នុងករណីនេះ ចំពោះមន្ត្រីដែលទទួលផែន ដែលមិនអនុវត្តន៍តាមច្បាប់ ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ
Post a Comment