ដំណឹងបែកធ្លាយពីតុកាហ្វេបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថាម្ចាស់អាគារKMH កំពុងជម្លៀសជនអន្តោប្រវេសន៍ ខុសច្បាប់ចេញពីអាគារអស់ហើយ វគ្គ៤
ក្រុងប៉ោយប៉ែត ករណីអាគារមួយកន្លែងដែលអង្គភាពយើងបានផ្សព្វផ្សាយតាំងតែវគ្គ 1 រហូតមកដល់វគ្គ 3 នៅតែរក្សាភាពស្ងៀមស្ងាត់ដោយមន្ត្រីមួយចំនួនកំពុងខ្សឹបសៀវគ្នានៅតាមតុកាហ្វេថាពិតជាអស្ចារ្យខ្លាំងណាស់ចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំនៅក្នុងខេត្តបន្ទាយមានជ័យ។
ការផ្សព្វផ្សាយព័ត៌មានជាច្រើនអង្គភាពក្នុងករណីអាគារ KMH បង្កប់ជនបរទេសឲ្យបង្កើតទីតាំងល្បែងអនឡាញខុសច្បាប់គ្រប់ប្រភេទ បើយោងតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចនិងបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ តើមន្ត្រីដែលអនុវត្តច្បាប់ធ្វើការឆក់ល្វែង បណ្ដែតបណ្ដោយឱ្យមានបនល្បែងខុសច្បាប់ រីកដូចផ្សិតនៅក្នុងទឹកដីក្រុងប៉ោយប៉ែត ដោយមន្ត្រីទាំងនោះកំពុងតែរៀបចំក្រឡាអុកអូសបន្លាយពេលវេលា។ឲ្យជនបរទេសដូចជាជនជាតិថៃជនជាតិឥណ្ឌូនេស៊ីនិងជនជាតិចិនដែលធ្វើការបម្រើនូវកន្លែងអគារនោះជម្រៀងខ្លួនចេញជាបន្ទាន់បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយ។
តែទោះបីយ៉ាងណាក្តីមិនមែនជាជំនាញរបស់អ្នកសារព័ត៌មានត្រូវចុះអនុវត្តច្បាប់នោះឡើយអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានជូនថ្នាក់ដឹកនាំឲ្យបានជ្រាបតែប៉ុណ្ណោះ។
អង្គភាពអ្នកសារព័ត៌មានយើងក៏សូមទោសទុកជាមុនចំពោះមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋស្របតាមលក្ខន្តិកៈរបស់ក្រសួងមហាផ្ទៃ បើយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃធ្លាប់មានប្រសាសន៍ថា បើការងារក្នុងនាមជាមន្ត្រីអនុវត្តច្បាប់យឺតយ៉ាវតែ 30 នាទីធ្វើឲ្យបទល្មើសនោះអាចគេចខ្លួនដោយសុវត្ថិភាព។
សេចក្តីរាយការណ៍របស់អង្គភាពអ្នកសារព័ត៌មាន មកដល់ពេលនេះមានចំនួនរយៈពេល 5 ថ្ងៃមកហើយដែរ ហើយក៏មិនមានអ្វីប្លែកដែរមានតែការសរសើរ ចំពោះលោកឧត្តមសេនីយ៍ទូសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យដែលចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះទីតាំងលេងល្បែងអនឡាញខាងលើ ធ្វើឱ្យប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលមានចម្ងល់យ៉ាងខ្លាំងដោយចម្ងល់ទាំងនោះ(មានតែដងអត់ដឹង) តើអនាគតនិងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចរបស់ក្រសួងមហាផ្ទៃ និងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិនិងបទបញ្ជាផ្សេងៗដែលបញ្ជាក់នៅក្នុងឆ្នាំ 2024 មានអានុភាពក្នុងការអនុវត្តច្បាប់ដែរឬទេចំពោះជនបរទេស ដែលមកបង្កប់ទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់នៅក្រុងប៉ោយប៉ែត។
អង្គភាពអ្នកសារព័ត៌មានយើងសូមស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសុខាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃសូមចាត់វិធានការ និងចិត្តមន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។
Post a Comment