ប្រភពបែកធ្លាយ អគារ KMH ជាកន្លែងជង្រុកបទល្មើសអនឡាញខុសច្បាប់ គ្រប់ប្រភេទ របស់ជនបរទេ យ៉ាងពេញបន្ទប់នៅក្រុងប៉ោយប៉ែត វគ្គ១

 


ប៉ោយប៉ែត :ប្រភពបែកធ្លាយព័ត៌មាន មួយបានផ្តល់មកកាន់អង្គភាពសារព័ត៌មាន យើងឲ្យដឹងថា បច្ចុប្បន្ននេះ មានជនបរទេស ដូចជា ថៃ ឥណ្ឌូនេស៊ី និង ចិន មួយចំនួន បាន នាំក្រុមបក្ខពួករបស់ពួកគេ ចូលមករស់នៅ ក្នុងក្រុងប៉ោយប៉ែត ទាំងមានច្បាប់ខ្លះ និង លួចចូលមកដោយខុសច្បាប់ខ្លះ(គ្មានលិខិតឆ្លងដែន) ដោយមាន មេខ្លោង របស់ពួកគេជា អ្នកដើរតួរក្នុងការជួលអគារ ពីពលរដ្ឋខ្មែរ ក្រោមលេស ដើម្បីស្នាក់នៅ ក្នុងការ ប្រកបមុខរបររកស៊ី និង ធ្វើជាបុគ្គលិកកាស៊ីណូជាដើម ។

ក៏ប៉ុន្តែ តាមអាគារ មួយចំនួន ដែលជនបរទេស បានជួលពីពលរដ្ឋ ខ្មែរ ក្រោមកិច្ចសន្យាថាជួលដើម្បីស្នាក់នៅ បែរជាជនបរទេសមួយចំនួនយកអគារនោះ មកបង្កើតជា ជម្រកបទល្មើស អនឡាញ ខុសច្បាប់ (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ទៅវិញ ដែលជា សកម្មភាពមួយ កំពុងបំពានកិច្ចសន្យាជាមួយម្ចាស់អគារ និង បំពានច្បាប់ យ៉ាងធ្ងន់ធ្ងរ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ 

យ៉ាងណាមិញ តាមការជាក់ស្ដែង បើយោងតាមប្រភព ព័ត៌មាន បានផ្តល់មកអោយសារព័ត៌មាន យើងបានអោយដឹងថាអាគារ មួយកន្លែង យីហោ សណ្ឋាគារ និង កាស៊ីណូ KMH នៅខាងកើត វត្ត ស្រះត្រាច ឋិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺមានជនបរទេស ចម្រុះជាតិសាសន៍ បាននិងកំពុង សង្ងំលាក់ខ្លួន ក្នុងអគារមួយនេះ មិនមែនជួលស្នាក់នៅធម្មតានោះទេ គឺយកទីតាំងអគារនេះ ធ្វើជាជម្រកបទល្មើសអនឡាញខុសច្បាប់ ទៅវិញ ។ ប្រភពបន្តថា ក្នុងរូបភាព និង វីដេអូនេះ គឺឋិតនៅជាន់ទី១០ នៃអគារ KMH ហើយគឺជា ជម្រកបទល្មើស អនឡាញខុសច្បាប់ របស់ជនបរទេស និង មាន តាមជាន់នានានៃអគារនេះទៀតផងដែរ ។

 ប្រភពបន្ថែមថា នៅមានជាច្រើនកន្លែងទៀត ដែលជនបរទេស កំពុងសង្ងំលាក់ខ្លួន ជួលអគារពីពលរដ្ឋខ្មែរ ស្នាក់នៅ តែបែរលួចបង្កប់ជា ជម្រកបទល្មើសអនឡាញខុសច្បាប់ មិនមែនមានតែមួយកន្លែងនោះទេ ។ នេះបើយោងតាមប្រភពព័ត៌មាន ដែលបានបង្ហើបអោយអង្គភាពសារព័ត៌មានយើងដឹង នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ នេះ ។

ជុំវិញករណីនេះ នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សារព័ត៌មានយើង ខលចូលចំនួន ៣ដង លោកមិនលើកនោះទេ តែមួយសន្ទុះក្រោយមក លោកអភិបាលក្រុងបានខលត្រឡប់មកវិញ គ្រាន់តែលឺថា អ្នកសារព័ត៌មានលោកប្រាប់ថា « ចាំប្រហែល១ម៉ោងទៀត ដោយសារ កំពុងរវល់នៅកន្លែងប៉េអិម » លុះសារព័ត៌មានយើង បានរង់ចាំអស់រយ:ពេលប្រហែលជាង១ម៉ោង ហើយចូលទៅលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ម្តងទៀត ចូលតែលោកមិនទទួលទូរស័ព្ទនោះទេ ។

រីឯ លោក ព្រហ្ម ពិសិដ្ឋ អធិការ ក្រុងប៉ោយប៉ែត បានប្រាប់សារព័ត៌មាន យើងអោយដឹងតាមទូរស័ព្ទថា «អត់អីទេ ចាំលោក ចុះស្រាវជ្រាវ មើល» ។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី រ៉ែម វិរ: អ្នកនាំពាក្យស្នងការខេត្តបន្ទាយមានជ័យ លោក បានប្រាប់ថា ចាំលោកអោយកម្លាំងក្រុងប៉ោយប៉ែត ចុះធ្វើការរឿងនេះជាបន្ទាន់ ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តា ចាត់មន្ត្រីជំនាញ ចុះស្រាវជា្រវ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ទ្រង់ទ្រាយធំដោយក្តីអនុគ្រោះ។ 





អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។


Powered by Blogger.