ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ កំពុងតែដេកលុងលក់ ក្រុមឈ្មួញ បានដៃ ឈូសឆាយដីព្រៃរបស់រដ្ឋ យ៉ាងអាណាធិបតេយ្យរាប់រយហិកតា តើជាកំហុសរបស់អ្នកណា? វគ្គ៤ ខេត្តព្រះវិហារ:
ទោះបី អង្គភាពអ្នកសារព័ត៌មានយើងខំប្រឹងផ្សព្វផ្សាយយ៉ាងណា ក៏មិនអាចស្មើនឹងមហិច្ឆតារបស់បុគ្គលខិលខូចដោយឡែកនៅក្នុងភូមិគូលែនខាង ជើងស្រុកគូលែន និងប្រជាពលរដ្ឋ រស់នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងប្រតិកម្មយ៉ាងខ្លាំងចំពោះមេ ក្លោងចំនួន៣នាក់ ដែលទី១.ឈ្មោះ សុខ ប៊ុន នីន. ទី២.ឈ្មោះ គីម ចិន (ហៅតាចិន) និងតា ណន" បានកំពុងគៀងគរប្រជាពលរដ្ឋ ប្រមាណ១៦០គ្រួសារជាង ដើម្បីបង្កើតភូមិមួយនៅក្នុងព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថានក្នុងភូមិសាស្ត្រ ស្រុកគូលែន ហើយភូមិនោះដាក់ ឈ្មោះថា ភូមិថ្មី (ហៅថ្នល់តាយស់) ស្ថិតក្នុងភូមិសាស្ត្រគូលែនខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ។
ក្រុមមេក្លោងទាំង៣នាក់ខាងលើកំពុងឃុបឃិតគ្នាជាមួយមន្ត្រីមួយចំនួន.បើកភ្លើងខៀវទើប លោក សុខប៊ុននីន និង តាចិន រួមជា មួយតាណន អាចសហការគ្នាបង្កើតភូមិថ្មីនេះឡើង ហើយ យកត្រាក់ទ័រឈូសឆាយកាត់ខ្វាលដីព្រៃគូលែនខាងជើង ដែលជារបស់រដ្ឋ គ្រប់គ្រងដោយមន្ត្រីបរិស្ថាន នៅជុំវិញក្បែរបរិវេណភូមិថ្មីនោះ លក់ទៅអោយឈ្មួញកណ្តាល ដែលរកស៊ីគុកជេដីធ្វើចំការ អស់រាប់រយហិចតា តម្លៃក្នុងមួយហិកតា ៣០០០$ (បីពាន់ដុល្លារ) ចែកគ្នីគ្នាធ្វើមានបានយ៉ាងសុខស្រួល។
ក្នុងករណី ដែលបង្កើតភូមិថ្មីនោះគឺគ្មានច្បាប់ ឬ អនុក្រឹត្យ អនុញ្ញាត ឱ្យបង្កើតនៅឡើយទេ ។នេះបើគិតចាប់តាំងពីក្រុមមេក្លោងទាំងបីនាក់នោះ បានបង្កើតតាំងពីដើមឆ្នាំ២០២២ មកដល់ឆ្នាំ២០២៤នេះ ជាក់ស្តែងកាលព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះទៅដល់ទីតាំងខាងលើផ្ទាល់ តាមការពិនិត្យភាពជាក់ស្តែងឃើញថា មានការបង្កើតភូមិថ្មីពិតប្រាកដមែន និងបានសាកសួរទៅលោក សុខ ប៊ុននីន និងលោក គីម ចិន (ហៅតាចិន) ដែលមេក្លោងបង្កើតភូមិថ្មី (ហៅថ្នល់តាយស់)នេះឡើង លោកបានប្រាប់សារព័ត៌មានជាច្រើនអង្គភាពអោយដឹងថា ដោយឃើញប្រជាពលរដ្ឋចូលមកទន្រ្ទានដីព្រៃរបស់រដ្ឋគ្រប់គ្រងដោយមន្ត្រីបរិស្ថាន រស់នៅដាច់ស្រយាលឆ្ងាយពីគ្នាពេក ទើបក្រុមលោកគៀងគរមករស់នៅជំគ្នា និងបង្កើតភូមិថ្មីនេះឡើង ។
ជុំវិញករណីទន្ទ្រានដីព្រៃគូលែនដែលជាសម្បត្តិរបស់រដ្ឋ ក្រុមសារព័ត៌មានយើងបានខលតាមទូរសព្ទរាយការណ៍ជូនលោក វីរិ នាយ ដែលជាបរិស្ថានគូលែនព្រហ្មទេព លោកឆ្លើយបំភ្លឺអោយដឹងថា លោកកំពុងធ្វើរឿងនេះហើយ នេះគ្រាន់តែជាការនិយាយអោយរួចពីម៉ាត់តែប៉ុណ្ណោះ ត្រាក់ទ័រជាច្រើនគ្រឿង ដែលដាក់ចូលឈូសឆាយទន្ទ្រានយកដីព្រៃដែលជាសម្បត្តិរបស់រដ្ឋ តែមន្ត្រីប្រចាំតំបន់នៅតែរក្សាភាពស្ងៀមស្ងាត់ ។
តើឯកឧត្តមគឹម រិទ្ធីអភិបាលខេត្តព្រះវិហារ ចាត់វិធានការយ៉ាងណាវិញក្នុងនាមឯកឧត្តមជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ ហេតុអ្វីបានជាទុកបណ្តោយ អោយក្រុមឈ្មួញឈូសឆាយទន្ទ្រានយកដីព្រៃដែលជាសម្បត្តិរបស់រដ្ឋ យ៉ាងអាណាធិបតេយ្យយ៉ាងដូច្នេះទៅវិញ សកម្មភាពនៅតែបន្តឈូសឆាយដីព្រៃរបស់រដ្ឋ យ៉ាងអាណាធិបតេយ្យរាប់រយហិកតា តើអ្នកណាជាអ្នកបើកដៃឲ្យក្រុមឈ្មួញឈូសឆាយទន្ទ្រានយកដីព្រៃដែលជាសម្បត្តិរដ្ឋអោយពិតប្រាកដ?សូមលោកគឹម រិទ្ធីអភិបាលខេត្តព្រះវិហារ មេត្តា ជួយពន្យល់កុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានសូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេតក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានស៊ីអេចអ ទទួចស្នើសុំ ដល់សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមមេត្តាជួយអន្តរាគមន៍ក្នុងការទប់ស្កាត់ ចំពោះក្រុមឈ្មួញនិងមន្ត្រីមួយចំនួនតូចដែលធ្វើការឆក់ល្វែងបណ្ដែតបណ្ដោយឲ្យមានការឈូសឆាយកាត់ទន្ទ្រានដីព្រៃរបស់រដ្ឋយកមកធ្វើជារបស់កម្មសិទ្ធិផ្ទាល់ខ្លួនដោយក្តីអនុគ្រោះអរគុណសន្តិភាព។
អង្គភាពអ្នកសារព័ត៌មាន យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។ដោយនាគរាជ
Post a Comment