ក្រសួងមហាផ្ទៃចាប់ផ្តើមដុះក្អែល មន្ត្រីដែលមិនគោរពច្បាប់ ដោះលែងជនសង្ស័យ បុកគេស្លាប់ចំនួន២នាក់មកសួរនាំ តាំងពីខែមករាឆ្នាំ២០២៤ តែឯកសារទាំងនោះត្រូវបានរក្សាទុកនៅប៉ុស្តិ៍ឃុំបន្ទាយដែក តើលោកមេប៉ុស្តិ៍មានគោលបំណងអ្វី?វគ្គ១៩

 


 ខេត្តកណ្តាល: សាលក្រម របស់សាលាដំបូងខេត្តកណ្តាល សម្រេចកាត់ក្តីរកយុត្តិធម៌ជូន ប្រជាពលរដ្ឋ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកៀនស្វាយ បុកមនុស្សស្លាប់ ចំនួន២នាក់សំណុំរឿងព្រហ្មទណ្ឌលេខ ១៦៨៤ អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល។ 

សាលក្រម បានសម្រេច កាត់ឲ្យជនសង្ស័យ ដែលបុកមនុស្សស្លាប់ជាប់ពន្ធនាគារចំនួន ៣ឆ្នាំនិងពិន័យជាប្រាក់ ១៥លានរៀលចូលរដ្ឋ ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងសាកសពមួយទទួលបាន ១៥,០០០ ដុល្លារអាមេរិក ប៉ុន្តែមកដល់ពេលនេះ ជនរងគ្រោះទទួលបានត្រឹមក្រដាសសតែប៉ុណ្ណោះ។

ដោយឡែកលោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ដែលជាអ្នកដោះលែងជនសង្ស័យ ល្មើសនឹងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ។ 

បើយោងតាមលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃ អធិការដ្ឋានលេខ ០០៦៦អធិចុះថ្ងៃសុក្រ ៩រោច ខែមិតសិរឆ្នាំថោះ ពស ២៥៧៧ រាជធានីភ្នំពេញថ្ងៃទី៥ខែមករាឆ្នាំ២០២៤ ដោយឯកសារមួយច្បាប់នោះ បានរក្សាភាពស្ងៀមស្ងាត់មិនបានបញ្ជូនបន្តមកក្រុមគ្រួសារជនរងគ្រោះ ដោយស្ថិតនៅក្នុងប៉ុស្តិ៍ឃុំបន្ទាយដែក តើនេះជាគោលនយោបាយរបស់ក្រសួងមហាផ្ទៃ ឬមួយយ៉ាងណា?សូមក្រសួងមហាផ្ទៃ មេត្តាជួយពន្យល់បន្ថែម ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ។

តើលោក ព្រំ សំណាង អធិការស្រុកកៀនស្វាយនិង បក្សពួក ចំនួនពីរនាក់ ដែលទទួលផែនចរាចរណ៍ រួមគំនិតដោះលែងជនសង្ស័យ ពេលចាប់បាន មិនត្រួតពិនិត្យ ជាតិអាកល មិនមានប័ណ្ណបើកបរ នេះជារឿងល្មើសនិងច្បាប់ចរាចរណ៍ផ្លូវគោក តើសាកសមជាមន្ត្រីដែលឬទេ?សូមក្រសួងមហាផ្ទៃ មេត្តាជួយពន្យល់បន្ថែម ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ។

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលជាពិសេសអង្គភាពអ្នកសារព័ត៌មាន កំពុងរងចាំមើលថា តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន ?សូមក្រសួងមហាផ្ទៃ មេត្តាជួយពន្យល់បន្ថែម ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ។

ដោយឡែកឯកសារទាំងនោះទើបមកដល់ដៃក្រុមគ្រួសារជនរងគ្រោះនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤ តើមានន័យយ៉ាងដូចម្តេចទៅវិញ ក្នុងករណីបង្កកឯកសារទុកសូមក្រសួងមហាផ្ទៃ មេត្តាជួយពន្យល់បន្ថែម ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ។

សូមគោរព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីឯកឧត្តមបាន តែទោះបីយ៉ាងណា ស៊ីអេចអ សង្ឃឹមថា ឯកឧត្តមអភិសន្តិ និងអនុវត្តន៍តាមច្បាប់ ដើម្បីសាងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ រស់ក្រោមម្លប់សន្តិភាព ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងដីស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ







Powered by Blogger.