អង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យដែលធ្វើសេចក្តីបំភ្លឺព័ត៌មានវគ្គ៣
បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយពាក់ព័ន្ធពីបញ្ហារឿងដីស្រះមួយកន្លែងនៅក្នុងក្រុងប៉ោយប៉ែត ធ្វើឱ្យមហាជននិងអង្គការសង្គមស៊ីវិលមានចំណាប់អារម្មណ៍តាមដានដោយយកចិត្តទុកដាក់។
ចំណែករដ្ឋបាលក្រុងប៉ោយប៉ែតក៏បានចេញឯកសារបំភ្លឺមួយច្បាប់ផងដែរដោយឯកសារទាំងនោះបានបញ្ជាក់ពីដើមទងនៃសាច់រឿង......ថ្ងៃព្រហស្បតិ៍ ១ រោចខែពិសាខឆ្នាំរោង ឆស័កព-ស ២៥៦៨ចុះថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២៤។
ចំណែករដ្ឋបាលខេត្តបន្ទាយមានជ័យក៏ចេញសេចក្តីបំភ្លឺព័ត៌មានមួយច្បាប់ដែលចុះនៅថ្ងៃព្រហស្បតិ៍ ១រោចខែពិសាឆ្នាំរោងឆស័ក ព-ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២៤ ។
អង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងសូមស្នើសុំឲ្យលោកអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមលោកជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋចាត់វិធានការចំពោះបុគ្គលពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់។
អង្គភាពអ្នកសារព័ត៌មានយើងសូមស្នើសុំដល់រដ្ឋបាលខេត្តបន្ទាយមានជ័យមេត្តាពន្យល់បន្ថែម ចំពោះបុគ្គលដែលចេញ (ឌឺម៉ា ប្លង់) ដែលជាលក្ខណៈបច្ចេកទេសសម្គាល់ទីតាំងភូមិសាស្ត្រ ដើម្បីមកផ្ដន្ទាទោសតាមច្បាប់។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នឹងយល់ពីគោលបំណងរបស់អង្គភាពអ្នកសារព័ត៌មានយើងផ្សព្វផ្សាយព័ត៌មានក្នុងការការពារសម្បត្តិរដ្ឋ រស់ក្រោមម្លប់សន្តិភាព។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment