លោក ឈឿន ក្រៃយ៉ុង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីកិច្ចសហការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណេីរការបោះឆ្នោត ជ្រេីសរេីសក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុង។

 


(បន្ទាយមានជ័យ) លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានរៀបចំបើកិច្ចប្រជុំស្ដីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាស្រុក ក្នុងអាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៦ ខែឧសភាឆ្នាំ២០២៤ខាងមុខនេះ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងអោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងតំណាងគណបក្សនយោបាយ កិច្ចប្រជុំនេះធ្វើនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។


លោក យ៉ង់ ស័ក្តិ ប្រធានលេខាធិការ ចាំការបោះឆ្នោតខេត្តបានឲ្យដឹងថា៖ យោងតាមសេចក្ដីណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៤៨ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ស្តីពីកិច្ចសហការរវាងគ.ជ.ប និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ ឲ្យប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា គ្មានការគំរាមកំហែងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាស្រុកក្រុងក្នុងខេត្តបន្ទាយមានជ័យ ទទួលបានភាពជោគជ័យ។


លោក យ៉ង់ សក្កិ បានបន្តថានីតិវិធីនៃការរៀបចំការបោះឆ្នោតនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៤ ដែលជាថ្ងៃដង្ហែឃោសនារបស់គណបក្សនយោបាយនីមួយៗ ដល់ថ្ងៃទី២៥ ដែលជាថ្ងៃស្ងៀមស្ងាត់ លុះដល់ថ្ងៃអាទិត្យទី២៦ដែលជាថ្ងៃបោះឆ្នោត ចាប់ពីម៉ោង៧ ០០ព្រឹក រហូតដល់ម៉ោង៣រសៀល។


ថ្លែងនៅក្នុងឱកាសនោះលោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ដើម្បីឲ្យដំណើរការនៃការបោះឆ្នោតនាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅដោយភាពរលូនគ្មានអំពើហិង្សាគ្មានការគំរាមកំហែង សូមឲ្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទត្រូវ ការយកចិត្តទុកដាក់សហការជាមួយមន្ត្រី គ.ជ.ប និងមន្ត្រីពាក់ព័ន្ធ នឹងអ្នកសង្កេតការណ៍នានាធ្វើយ៉ាងណារក្សាភាពថ្លៃថ្នូររក្សាតម្លៃជាខ្មែរ ជាពិសេសគោរពអនុវត្តតាមច្បាប់បទបញ្ជានីតិវិធីក្រមសីលធម៌ដើម្បីឲ្យការបោះឆ្នោតក្រុមប្រឹក្សាខេត្តស្រុកក្រុងទទួលបានភាព ជ័យនិងមានតម្លាភាពយុត្តិធម៌។


គួរបញ្ជាក់ផងដែរថា៖ គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកក្រុងខណ្ឌ អាណត្តិទី៤នេះ មាន៥ គណបក្សនយោបាយរួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ បក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ៕








Powered by Blogger.