ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ អសម្ថភាពគ្រប់គ្រងតំបន់ដែលខ្លួនទទួលខុសត្រូវ បើកដៃអោយ លោក ប៊ុត ខឿត ឈូសឆាយទន្ទ្រានដីព្រៃសហគមន៍សង្កែ អស់រាប់រយហិកតា ឬក៏ត្រូវថ្នាំសណ្ដំអស់ទៅហើយវគ្គ១.

 


ស្រុកឆែប៖ បន្ទាប់ពីអង្គភាពសារព័ត៌មានយើងខ្ញុំទទួលបានប្រភពរាយការពីប្រជាហគមន៍មកថា៖ ដីនៅចំនុចត្រពាំងចារ ក្នុងព្រៃសហគមន៍សង្កែ គ្រប់គ្រងដោយបរិស្ថានដែនព្រះរការ ស្ថិតក្នុងភូមិសាស្ត្រភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ កំពុងរងការទន្ទ្រានយកអស់រាប់រយហិកតា ពីសំណាក់ បុគ្គលឈ្មោះ ប៊ុត ខឿត ជាម្ចាស់គ្រឿងចក្រត្រាក់ទ័រ ចូលឈូសឆាយបំផ្លិចបំផ្លាញព្រៃឈើតូចធំក្នុងព្រៃសហគមន៍សង្កែ ដោយមិនរំខានសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានធ្វើការបង្ក្រាប។

 នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក ប៊ុត ខឿត ហ៊ានដាក់គ្រឿងចក្រត្រាក់ទ័រខ្លួនចូលទៅឈូសឆាយទន្ទ្រានយកដីព្រៃរបស់រដ្ឋអស់រាប់សិបហិកតានៅចំនុចត្រពាំងចារ រហូតដល់ស្លាកព្រៃសហគមន៍សង្កែជឹកតែម្តង ដែលជាដែនគ្រប់គ្រងដោយបរិស្ថានព្រះរការខាងលើនេះពលរដ្ឋនាំគ្នាដាក់ការសង្ស័យថា ប្រហែលជាត្រូវដងត្រូវផ្លែជាមួយសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានអស់បាត់ទៅហើយ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះផងដែរ ក្រុមសារព័ត៌មានយើងបានខលទៅកាន់លោកស្រី សុខ យឿន ដែលជាអនុប្រធានព្រៃសហគមន៍សង្កែ លោកស្រីបានអោយដឹងថា៖ ដីព្រៃសហគមន៍មានផ្ទៃដីចំនួនពីរពាន់ប្រាំពីរយដប់ប្រាំបី ហិកតា ហើយការឈូសឆាយទន្ទ្រានយកដីព្រៃសហគមន៍សង្កែ ពីសំណាក់ជនខិលខូច (នៅចំនុចត្រពាំងចារ) អស់ជាច្រើនហិកតា គឺក្រុមនោះតែងតែលូចឈូសនៅពេលយប់។ លោកស្រី សុខ យឿន បន្តថា ខាងលោកស្រីតែងតែដើរល្បាតជាញឹកញាប់ និងបានឃើញសកម្មភាពឈូសឆាយ ហើយក៏ធ្លាប់បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានជាបន្តបន្ទាប់ផងដែរ ។

 ហើយប៉ុន្មានថ្ងៃមកនេះមានត្រាក់ទ័រចូលមកឈូសឆាយដីព្រៃសហគមន៍ជាបន្តបន្ទាប់ថែមទៀ។ លោកស្រីបន្ថែមថា រឿងនេះលោកស្រី និងលោក មាស ហុង ប្រធានសហគមន៍សង្កែ ក៏បានដាក់ពាក្យបណ្តឹងទៅខាងសាលាឃុំសង្កែផងដែល តែខាងអាជ្ញាធរហាក់គ្មានចំណាត់ការសោះ។

ពាក់ព័ន្ធការចូលគ្រឿងចក្រត្រាក់ទ័រឈូសឆាយយកដីព្រៃសហគមន៍សង្កែខាងលើ ប្រជាពលរដ្ឋសូមស្នើទៅដល់ លោក ម៉ែន សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ សូមមេត្តាដាក់កម្លាំងចុះស៉ើបអង្កេតទៅលើកូនចៅក្រោមឱវាទ ដែលគ្រប់គ្រងនៅដែនបរិស្ថានព្រះរការ អោយបានស៊ីជម្រៅផងចុះ ថាតើមន្ត្រីក្រោមឱវាទ បានអនុវត្តទៅតាមគោលការណ៍របើថ្នាក់ដឹកនាំដែលឬទេ? ឬក៏យ៉ាងណា? ទើបបានជាបណ្តែតបណ្ដោយ អោយក្រុមជនខិលខូចទាំងនោះដាក់គ្រឿងចក្រត្រាក់ទ័រចូលឈូសឆាយទន្ទ្រានយកដីព្រៃសហគមន៍សង្កែ បានជាបន្តបន្ទាប់ដូច្នេះ.!។

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋសូមលើកដៃសំណូមពរទៅដល់ឯកឧត្តម គីម រិទ្ធីអភិបាលខេត្តព្រះវិហារ និងជាគណៈបញ្ជាការឯកភាពខេត្ត ខាងបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមឯកឧត្តម ចាត់កម្លាំងមន្ត្រីក្រោមឱវាទ ចុះពិនិត្យទីតាំងដីព្រៃសហគមន៍សង្កែ ដែលកំពុងរងការឈូសឆាយទន្ទ្រានយកពីសំណាកជនខិលខូចមួយក្តាប់តូចឲ្យបានស៊ីជម្រៅផងទាន បើពុំនោះទេ ព្រៃសហគមន៍សង្កែគ្រប់គ្រងដោយបរិស្ថានដែនព្រះរការ និងរលាយក្រោមស្នាដៃ ពីសំណាក់ជនខិលខូចជាក់ជាពុំខាន។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។


















Powered by Blogger.