ឈ្មោះ ប៊ុត ខឿត ម្ចាស់គ្រឿងចក្រ ឈូសឆាយបំភ្លេចបំផ្លាញដីព្រៃ សម្បត្តិរដ្ឋយ៉ាងអនាធិបតេយ្យ ប្រជាពលរដ្ឋនិងអង្កការសង្គមស៊ីវិលដាក់ការសង្ស័យថាកំពុងប្រព្រឹត្តអំពើទុករលួយ វគ្ក៥

 


ព្រះវិហារ : បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានចុះប្រមាញ់ទីតាំងភូមិសាស្ត្រឈូសឆាយទន្រ្ទានកាប់បំផ្លាញយ៉ាងអនាធិបតេយ្យនៅលើដីព្រៃរបស់រដ្ឋ ស្ថិតនៅក្នុងភូមិសង្កែឃុំសង្កែមួយស្រុកឆែបខេត្តព្រះវិហារ រាប់រយហិតាដែលបុគ្គលឈ្មោះ ប៊ុត ខឿត ជាម្ចាស់គ្រឿងចក្រត្រាក់ទ័រ ចូលឈូសឆាយបំភ្លេចបំផ្លាញដីព្រៃតូចធំនៅក្នុងសហគមន៍សង្កែ ដែលអ្នកសារព័ត៌មានយើង បានផ្សព្វផ្សាយរយះពេលកន្លងមក មិនទាន់មានស្ថាប័នមួយណា ចុះបង្ក្រាបនិងចាត់វិធានការតាមច្បាប់នៅឡើយ។

ចំពោះបុគ្គលប៊ុត ខឿត ជាម្ចាស់គ្រឿងចក្រត្រាក់ទ័រ កំពុងសោយសុខ ប្រមូលលុយ យ៉ាងរំភើយ តើលោក គឹម រិទ្ធីអភិបាលខេត្តព្រះវិហារ ក្នុងនាមជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋមាន ហេតុអ្វីបានជាទុកបណ្តោយ អោយក្រុមឈ្មួញឈូសឆាយទន្ទ្រានយកដីព្រៃដែលជាសម្បត្តិរបស់រដ្ឋ យ៉ាងអាណាធិបតេយ្យយ៉ាងដូច្នេះទៅវិញ។

អង្គភាពអ្នកសារព័ត៌មានស្នើសុំដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានសូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេតក្នុងករណីនេះដោយក្តីអនុគ្រោះ។

មន្ត្រីមួយក្តាប់តូចកំពុងតែឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ឬក៏អសមត្ថភាពក្នុងការបង្ក្រាប ទើបបណ្តែតបណ្តោយឲ្យលោក ប៊ុតខឿតធ្វើអ្វីបានតែទំនើងចិត្តឬនៅក្នុងប្រទេសកម្ពុជាមិនមានច្បាប់ណាស្ថាប័នណាមួយអាច អនុវត្តចំពោះលោក ប៊ុតខឿតបាន បទល្មើសកាប់ទន្រ្ទានព្រៃឈើយ៉ាងអាណាធិបតេយ្យ ដែលជាសម្បត្តិរបស់រដ្ឋ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេត ចំពោះមន្ត្រីនិងស្ថាប័នពាក់ព័ន្ធដែលធ្វើការបម្រើនៅខេត្តព្រះវិហារដោយក្តីអនុគ្រោះ។

ដោយឡែកសកម្មភាពឈូសឆាយទន្ទ្រានកាប់ព្រៃដែលជាសម្បត្តិរដ្ឋ របស់បុគ្គលប៊ុត ខឿត ដែលជាម្ចាស់គ្រឿងចក្រកំពុងបញ្ចេញសកម្មភាពយ៉ាងសកម្ម យ៉ាងអាណាធិបតេយ្យ ដោយមិនរំខានសមត្ថកិច្ចពាក់ព័ន្ធប្រចាំតំបន់ នៅតែរក្សាភាពស្ងៀមស្ងាត់ នេះឬមន្ត្រីដែលបំរើការងារជូនស្ថាប័នរដ្ឋ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានគួសិក្សាឡើងវិញចំពោះទង្វើរបស់ប្រធានមន្ទីរបរិស្ថានខេត្ត ព្រះវិហារ បើទុកបណ្តោយតទៅទៀតច្បាស់ណាស់ពិតជាក្លាយជាវាលធំធេងអស់គ្មានសល់។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថាតើការចាត់វិធានការចំពោះបុគ្គលដែលបង្ករឈូសឆាយកាប់ទន្ទ្រានបំពានដីរបស់រដ្ឋ ស្ថាប័នតុលាការនិងចាត់វិធានការយ៉ាងណាចំពោះបុគ្គលរូបនោះ ។

អង្គភាពអ្នកសារព័ត៌មានស៊ីអេចអ ទទួចស្នើសុំ ដល់សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមមេត្តាជួយអន្តរាគមន៍ក្នុងការទប់ស្កាត់ ចំពោះក្រុមឈ្មួញនិងមន្ត្រីមួយចំនួនតូចដែលធ្វើការឆក់ល្វែងបណ្ដែតបណ្ដោយឲ្យមានការឈូសឆាយកាត់ទន្ទ្រានដីព្រៃរបស់រដ្ឋយកមកធ្វើជារបស់កម្មសិទ្ធិផ្ទាល់ខ្លួនដោយក្តីអនុគ្រោះអរគុណសន្តិភាព។

អង្គភាពអ្នកសារព័ត៌មាន យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។ដោយនាគរាជ













Powered by Blogger.