ក្រសួងមហាផ្ទៃនិងក្រសួង យុត្តិធម៌ យល់យ៉ាងណាវិញ សាលក្រម របស់តុលាការ ក្នុងករណីជនសង្ស័យ ដែលបុកមនុស្សស្លាប់ មានតែសាលក្រម តែមិនអនុវត្តន៍ ចាប់ខ្លួនជនត្រូវចោទ ?វគ្គ២០
ខេត្តកណ្តាល: សាលក្រម របស់សាលាដំបូងខេត្តកណ្តាល សម្រេចកាត់ក្តីរកយុត្តិធម៌ជូន ប្រជាពលរដ្ឋ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកៀនស្វាយ បុកមនុស្សស្លាប់ ចំនួន២នាក់សំណុំរឿងព្រហ្មទណ្ឌលេខ ១៦៨៤ អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល។
សាលក្រម បានសម្រេច កាត់ឲ្យជនសង្ស័យ ដែលបុកមនុស្សស្លាប់ជាប់ពន្ធនាគារចំនួន ៣ឆ្នាំនិងពិន័យជាប្រាក់ ១៥លានរៀលចូលរដ្ឋ ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងសាកសពមួយទទួលបាន ១៥,០០០ ដុល្លារអាមេរិក ប៉ុន្តែមកដល់ពេលនេះ ជនរងគ្រោះទទួលបានត្រឹមក្រដាសសតែប៉ុណ្ណោះតែជនជាប់ចោទ នៅក្រៅសំណាញ់ច្បាប់ដដែលតើតុលាការ ហេតុអ្វីមិនចេញ បទបញ្ជាឲ្យចាប់ខ្លួនជនសង្ស័យ ដើម្បីដោះស្រាយជូនជនរងគ្រោះ ក្នុងការបញ្ចប់សំណុំរឿង អង្គភាពអ្នកសារព័ត៌មានក៏ដូចជា អង្កការសង្គមស៊ីវិល ពិតជាមានសំណួរ តែមិនដឹងថាសួរទៅ ស្ថាប័នណា ? សូមឯកឧត្តម ប្រធានតុលាការមេត្តាជួយបកស្រាយ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ។
លោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ដែលជាអ្នកដោះលែងជនសង្ស័យ ល្មើសនឹងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ តែក្រសួងមហាផ្ទៃនៅរក្សាភាពស្ងៀមស្ងាត់ សូមឯកឧត្តមអភិ មេត្តា ជួយពន្យល់ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំថា ការអនុវត្តច្បាប់ ប្រកាន់បក្សពួកនិយម ព្រោះប្រជាពលរដ្ឋ រស់នៅក្រោមដំបូលសន្តិភាព។
បើយោងតាមលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃ អធិការដ្ឋានលេខ ០០៦៦អធិចុះថ្ងៃសុក្រ ៩រោច ខែមិតសិរឆ្នាំថោះ ពស ២៥៧៧ រាជធានីភ្នំពេញថ្ងៃទី៥ខែមករាឆ្នាំ២០២៤ ដោយឯកសារមួយច្បាប់នោះ បានរក្សាភាពស្ងៀមស្ងាត់មិនបានបញ្ជូនបន្តមកក្រុមគ្រួសារជនរងគ្រោះ ផ្អិបទុកចោល តើជាមន្ត្រីប្រភេទណា? តើនេះជាគោលនយោបាយរបស់ក្រសួងមហាផ្ទៃ ឬមួយយ៉ាងណា?សូមក្រសួងមហាផ្ទៃ មេត្តាជួយពន្យល់បន្ថែម ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ។
តើលោក ព្រំ សំណាង អធិការស្រុកកៀនស្វាយនិង បក្សពួក ចំនួនពីរនាក់ ដែលទទួលផែនចរាចរណ៍ រួមគំនិតដោះលែងជនសង្ស័យ ពេលចាប់បាន មិនត្រួតពិនិត្យ ជាតិអាកល មិនមានប័ណ្ណបើកបរ នេះជារឿងល្មើសនិងច្បាប់ចរាចរណ៍ផ្លូវគោក តើសាកសមជាមន្ត្រីដែលឬទេ?សូមក្រសួងមហាផ្ទៃ មេត្តាជួយពន្យល់បន្ថែម ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលជាពិសេសអង្គភាពអ្នកសារព័ត៌មាន កំពុងរងចាំមើលថា តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន ?សូមក្រសួងមហាផ្ទៃ មេត្តាជួយពន្យល់បន្ថែម ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ។
ដោយឡែកឯកសារទាំងនោះទើបមកដល់ដៃក្រុមគ្រួសារជនរងគ្រោះនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤ តើមានន័យយ៉ាងដូចម្តេចទៅវិញ ក្នុងករណីបង្កកឯកសារទុកសូមក្រសួងមហាផ្ទៃ មេត្តាជួយពន្យល់បន្ថែម ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជួយអន្តរាគមន៍បន្ថែម ចំពោះ ឯកឧត្តម ប្រធាន តុលាការខេត្តកណ្តាល និងចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តមប្រធាន អង្គភាពប្រឆាំង អំពើពុករលួយ សូមមេត្តា ចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីនេះដោយក្តីអនុគ្រោះ។
សូមគោរព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីឯកឧត្តមបាន តែទោះបីយ៉ាងណា ស៊ីអេចអ សង្ឃឹមថា ឯកឧត្តមអភិសន្តិ និងអនុវត្តន៍តាមច្បាប់ ដើម្បីសាងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ រស់ក្រោមម្លប់សន្តិភាព ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងដីស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ
Post a Comment