អបអរសាទរដំណើរទស្សនកិច្ចរបស់សមាគមថ្នាលយុវជនកម្ពុជា"ស.ថ.យ.ក"មកកាន់ទឹកដីអង្គរខេត្តសៀមរាប
(បន្ទាយមានជ័យ) មហារគ្រួសារសមាគមថ្នាលយុវជនកម្ពុជា "ស.ថ.យ.ក" ទូទាំងរាជធានី~ខេត្ត សហការជាពិសេសរវាងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសំណេះសំណាល និងអបអរសាទរដំណើរទស្សនកិច្ចរបស់សមាគមថ្នាលយុវជនកម្ពុជា"ស.ថ.យ.ក" មកកាន់ទឹកដីអង្គរខេត្តសៀមរាប ពិធីនេះដឹកនាំដោយឯកឧត្ដម ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា ស្នាក់ការកណ្ដាល តំណាងឲ្យឯកឧត្តមផេង គីមស៊្រុន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងសៀមរាប។
លោក គីម ហួត ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តសៀមរាប និងលោក ឆេង គឹមថុន ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តបន្ទាយមានជ័យ បានស្វាគមយ៉ាងកក់ក្តៅបំផុតចំពោះវត្តមានអញ្ជើញមកចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាពិសេសឯកឧត្ដមប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាស្នាក់ការកណ្ដាលដែលតែងតែផ្តល់ភាពកក់ក្តៅ និងយកចិត្តទុកដាក់ចំពោះការងារសមាគមថ្នាលយុវជនកម្ពុជាគ្រប់បណ្តារាជធានី~ខេត្តផងដែរ។
ដោយឡែកលោកប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាទាំងពីរសាខាខេត្តបានបន្តបញ្ជាក់ថា៖ ថ្ងៃនេះពិតជាមានមោទនភាពណាស់ និងជាថ្ងៃដំបូងនៃការបើកទំព័រដំណើរទស្សនកិច្ចរបស់សមាគមថ្នាលយុវជនកម្ពុជា"ស.ថ.យ.ក"មកកាន់ទឹកដីអង្គរខេត្តសៀមរាប ក្នុងការជួបជុំបងប្អូនសមាជិក សមាជិកាមហារគ្រួសារសមាគមថ្នាលយុវជនកម្ពុជា "ស.ថ.យ.ក" ទូទាំងរាជធានី~ខេត្ត។
ក្នុងនោះឯកឧត្តមប្រធានបានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងនាមជាថ្នាក់ដឹកនាំ និងជាសមាជិក សមាជិកា ទូទាំងរាជធានី ខេត្ត ត្រូវតែពង្រឹងស្មារតីក្នុងគោរពបទបញ្ជាផ្ទៃក្នុង ហើយយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងគោរពរចនាសម្ព័ន្ធ សំដៅបន្តអនុវត្តន៏ការងារយុវជនដែលយើងធ្វើជារៀងរាល់ថ្ងៃចូលសង្គមជាតិឱ្យមានភាពរលូនជារៀងរហូតដើម្បីសហការការងារជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងតែមានភាពខ្វះខាត។
ឯកឧត្តមប្រធានក៏បានបន្តទៀតថា៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាថ្នាលយុវជនទាំងអស់ត្រូវបន្តសហការគ្នាតាមលំដាប់ថ្នាក់ ពីរថ្នាក់លើមកថ្នាក់ក្រោម ដើម្បីសាមគ្គីភាពផ្ទៃក្នុង ស្មារតីរឹងប៉ឹង ដើម្បីបន្តទៅមុខជួយសង្គមឲ្យបានរីកចម្រើន ក្រោមម្លប់ដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងឯកឧត្ដមប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាស្នាក់ការកណ្តាល និងលោកប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាប្រចាំខេត្តសៀមរាប និងបន្ទាយមានជ័យ បានធ្វើដំណេីរទស្សនកិច្ចទៅប្រសាទអង្គរតូច អង្គធំ ភ្នំបាក់ខែង ប្រាសាទបន្ទាយស្រី ចូលដុតធូបនៅព្រៈអង្គចេក ព្រះអង្គចម និងពិសាអាហាសាមគ្គីជួបជុំគ្នាយ៉ាងសប្បាយរីករាយ ហើយនិងបានចូលរួមធ្វេីវិដេអូសារគាំទ្រព្រែកជីកហ្វូណនតេជោរួមគ្នាផងដែរ៕
Post a Comment