លោកអភិបាល ខេត្តព្រះវិហារ ពិតជាគ្រប់គ្រង សម្បត្តិរបស់រដ្ឋបានល្អ តាំងពីដីមានព្រៃឥឡូវ ស្រឡះអស់ សូមសរសើរដោយស្មោះ ក្នុងនាមលោកជាគណៈមេបញ្ជាការឯកភាព វគ្គ៥

 


ខេត្តព្រះវិហារ: ទោះបី អង្គភាពអ្នកសារព័ត៌មានយើងខំប្រឹងផ្សព្វផ្សាយយ៉ាងណា ក្តីតែមហិច្ឆតារបស់បុគ្គលខិលខូចនៅក្នុងភូមិគូលែនខាង ជើងស្រុកគូលែន និងប្រជាពលរដ្ឋ រស់នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មេក្លោងចំនួន៣នាក់ ដែលទី១.ឈ្មោះ សុខ ប៊ុន នីន. ទី២.ឈ្មោះ គីម ចិន (ហៅតាចិន) និងតា ណន" បានកំពុងគៀងគរប្រជាពលរដ្ឋ ប្រមាណ១៦០គ្រួសារជាង ដើម្បីបង្កើតភូមិមួយនៅក្នុងព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថានក្នុងភូមិសាស្ត្រ ស្រុកគូលែន ហើយភូមិនោះដាក់ ឈ្មោះថា ភូមិថ្មី (ហៅថ្នល់តាយស់) ស្ថិតក្នុងភូមិសាស្ត្រគូលែនខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ។


ក្រុមមេក្លោងទាំង៣នាក់ខាងលើកំពុងឃុបឃិតគ្នាជាមួយមន្ត្រីមួយចំនួនបើកភ្លើងខៀវទើប លោក សុខប៊ុននីន និង តាចិន រួមជា មួយតាណន អាចសហការគ្នាបង្កើតភូមិថ្មីនេះឡើង ហើយ យកត្រាក់ទ័រឈូសឆាយកាត់ខ្វាលដីព្រៃគូលែនខាងជើង ដែលជារបស់រដ្ឋ គ្រប់គ្រងដោយមន្ត្រីបរិស្ថាន នៅជុំវិញក្បែរបរិវេណភូមិថ្មីនោះ លក់ទៅអោយឈ្មួញកណ្តាល ដែលរកស៊ីគុកជេដីធ្វើចំការ អស់រាប់រយហិចតា តម្លៃក្នុងមួយហិកតា ៣០០០(បីពាន់ដុល្លារ) ចែកគ្នីគ្នាធ្វើមានបានយ៉ាងសុខស្រួលហើយក្នុងករណី ដែលបង្កើតភូមិថ្មីនោះគឺគ្មានច្បាប់ ឬ អនុក្រឹត្យ អនុញ្ញាត ឱ្យបង្កើតនៅឡើយទេ ។


នេះបើគិតចាប់តាំងពីក្រុមមេក្លោងទាំងបីនាក់នោះ បានបង្កើតតាំងពីដើមឆ្នាំ២០២២ មកដល់ឆ្នាំ២០២៤នេះ ជាក់ស្តែងកាលព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះទៅដល់ទីតាំងខាងលើផ្ទាល់ តាមការពិនិត្យភាពជាក់ស្តែងឃើញថា មានការបង្កើតភូមិថ្មីពិតប្រាកដមែន និងបានសាកសួរទៅលោក សុខ ប៊ុននីន និងលោក គីម ចិន (ហៅតាចិន) ដែលមេក្លោងបង្កើតភូមិថ្មី (ហៅថ្នល់តាយស់)នេះឡើង លោកបានប្រាប់សារព័ត៌មានជាច្រើនអង្គភាពអោយដឹងថា ដោយឃើញប្រជាពលរដ្ឋចូលមកទន្រ្ទានដីព្រៃរបស់រដ្ឋគ្រប់គ្រងដោយមន្ត្រីបរិស្ថាន រស់នៅដាច់ស្រយាលឆ្ងាយពីគ្នាពេក ទើបក្រុមលោកគៀងគរមករស់នៅជំគ្នា និងបង្កើតភូមិថ្មីនេះឡើង ។

លោកគឹម រិទ្ធីអភិបាលខេត្តព្រះវិហារ ក្នុងនាមឯកឧត្តមជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ ពិតជាគ្រប់គ្រងខេត្តព្រះវិហារបានល្អ តាំងពីដីនៅព្រៃរហូតក្លាយជាដីស្រឡះស្អាត ចំឡែកក្រុមឈ្មួញឈូសឆាយទន្ទ្រានយកដីព្រៃដែលជាសម្បត្តិរបស់រដ្ឋ យ៉ាងអាណាធិបតេយ្យនៅតែបន្ត សកម្មភាព ឈូសឆាយដោយមិនរំខានដែនសមត្ថកិច្ចពាក់ព័ន្ធ កត្តានេះអង្គភាពអ្នកសារព័ត៌មានយើងមិនសរសើរមិនបានចំពោះលោកគឹម រិទ្ធីអភិបាលខេត្តព្រះវិហារ ។


ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថាតើលោកអភិបាលខេត្តព្រះវិហារយល់យ៉ាងណាវិញឬនៅតែទុកបណ្ដោយឲ្យក្រុមឈ្មួញប្រព្រឹត្តអ្វីតាមតែទំនើងចិត្ត ប្រជាពលរដ្ឋមួយចំនួនទៀតក៏បាននិយាយថាសូមសរសើរដោយស្មោះចំពោះនាឈ្មួញម្ចាស់គ្រឿងចក្រទាំងបីខាងលើមានបារមីខ្ពស់ ឬមួយក៏រៀបចំសំណែនត្រូវ សូម្បីតែលោកអភិបាលខេត្តព្រះវិហារក៏មិនហ៊ានប៉ះ ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោកអភិបាលខេត្តនិងសិក្សាឡើងវិញចំពោះចំណុចខ្វះខាតរបស់ខ្លួនដែលបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញ បញ្ចេញសកម្មភាពយ៉ាងអនាធិបតេយ្យដោយមិនខ្លាចញញឹមច្បាប់សូម្បីតែបន្តិច។

ដោយឡែកនៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២៤ នេះតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថាមានមន្ត្រីមួយចំនួនប្រហែលជាង ២០ នាក់បានចុះទៅដល់ទីតាំងកន្លែងភូមិសាស្ត្រដែលអង្គភាពអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយ ព្រោះការចុះទៅនេះគឺពួកមន្ត្រីទាំងនោះបានឲ្យត្រាក់ទ័រដែលឈូសឆាយទន្ទ្រានបើកចេញអស់ហើយ។

នៅឡើយចំពោះបុគ្គលដែលមានឈ្មោះពាក់ព័ន្ធដូចជាលោកនីន អង្គុយជជែកគ្នាលេងជារឿងធម្មតា។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានសូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេតក្នុងករណីនេះដោយក្តីអនុគ្រោះ។


ដោយឡែកនៅក្នុងចំណុចនេះដែរអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាគ្រប់ស្ថាប័នពាក់ព័ន្ធមិនព្រងើយកន្តើយចំពោះទង្វើរបស់បុគ្គលទាំងបីដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានយកដីរបស់រដ្ឋមកមកលក់ក្នុងមួយហាត់តា 3000 ដុល្លារចែកលុយគ្នាយ៉ាងសកម្ម។


អង្គភាពអ្នកសារព័ត៌មានស៊ីអេចអ ទទួចស្នើសុំ ដល់សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមមេត្តាជួយអន្តរាគមន៍ក្នុងការទប់ស្កាត់ ចំពោះក្រុមឈ្មួញនិងមន្ត្រីមួយចំនួនតូចដែលធ្វើការឆក់ល្វែងបណ្ដែតបណ្ដោយឲ្យមានការឈូសឆាយកាត់ទន្ទ្រានដីព្រៃរបស់រដ្ឋយកមកធ្វើជារបស់កម្មសិទ្ធិផ្ទាល់ខ្លួនដោយក្តីអនុគ្រោះអរគុណសន្តិភាព។

អង្គភាពអ្នកសារព័ត៌មាន យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។ដោយនាគរាជ












Powered by Blogger.