សង្ឃក្លែងក្លាយចំនួន ១២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពគ្រងស្បង់ជីពរដើរបិណ្ឌបាត “ប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ និងរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន

 



ភ្នំពេញ៖សង្ឃក្លែងក្លាយចំនួន ១២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពគ្រងស្បង់ជីពរដើរបិណ្ឌបាត “ប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ និងរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀនសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលពត៌មានពីប្រជាពលរដ្ឋប្រាប់ថា មានជនសង្ស័យមួយក្រុម ដែលតែងតែចេញធ្វើសកម្មភាពយកស្បង់ជីពររបស់ព្រះសង្ឃមកស្លៀកពាក់ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត “យកប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ កំពុងនាំគ្នាជិះរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាហាយលែនឌ័រមួយគ្រឿង ដើម្បីចេញទៅធ្វើសកម្មភាពដើរបិណ្ឌបាតតាមខេត្តផ្សេងៗ។ 




សមត្ថកិច្ចបាន ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ នៅចំណុចផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ជាមួយនឹងវត្ថុមួយចំនួនទៀត ។  

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន បាត្រសម្រាប់ស្តាយដើរបិណ្ឌបាត្រយកប្រាក់ពីប្រជាពលរដ្ឋចំនួន៤ , ថង់យាមចំនួន៦ , ស្បង់ជីពរចំនួន៣ , រថយន្ត ១ គ្រឿង ម៉ាកតូយ៉ូតាហាយលែនឌ័រ (TOYOTA HIGHLANDER) ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2BC-6480 ៥. ក្រាមពណ៌ស ថ្លា សង្ស័យជាគ្រឿងញៀនចំនួនមួយបំពង់ទុយោ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត ។ សមត្ថកិច្ចបានថ្លែងថា ក្រុមជនសង្ស័យ បានឆ្លើយសារភាព ពួកខ្លួនពិតជាបានធ្វើសកម្មភាពយក ស្បង់ចីពររបស់ព្រះសង្ឃមកស្លៀក

ពាក់ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត “យកប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Powered by Blogger.