បែកធ្លាយទៀតហើយក្នុងករណីមន្ត្រីមិនព្រមចូលនិវត្តន៍ នៅក្រវ៉ាត់ព្រំដែនជ្រៃធំ តើហេតុអ្វីបានជាមិនព្រមចូលនិវត្តន៍ឬកន្លែងនោះមានអ្វីមិនប្រក្រតីមែនទេ?វគ្គ១

 


ខេត្តកណ្ដាល: បើតាមសេចក្តីរាយការណ៍របស់របស់មន្ត្រីមួយចំនួនតូចដែលពិភាក្សាគ្នានៅលើតុកាហ្វេបានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា លោកផៃប៊ុណ្ណាកើតនៅថ្ងៃទី 4 ខែ 5 ឆ្នាំ 1960 បច្ចុប្បន្នភាពលោកអាយុ 64 ឆ្នាំ បច្ចុប្បន្នភាពបម្រើការងារនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនជ្រៃធំ ខេត្តកណ្ដាល ។

នេះគឺជាកត្តាដែលធ្វើឲ្យអង្គភាពអ្នកសារព័ត៌មានយើងមិនសរសើរមិនបានចំពោះទឹកចិត្តបម្រើការងារយ៉ាងស្ម័គ្រស្មោះបម្រើការងារជូនប្រជាពលរដ្ឋក្រោមការដឹកនាំ របស់ក្រសួងមហាផ្ទៃ តើក្រសួងមហាផ្ទៃយល់យ៉ាងណាវិញចំពោះទឹកចិត្តដ៏ល្អប្រសើររបស់មន្ត្រីក្រោមឱវាទរបស់ខ្លួនខំបម្រើការងារមិនព្រមចូលនិវត្តន៍។


កត្តានេះដែរធ្វើឱ្យប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលមានការឆ្ងល់យ៉ាងខ្លាំងថាតើក្រសួងមហាផ្ទៃបច្ចុប្បន្នភាពខ្វះមន្ត្រីដែលមានសមត្ថភាពឬមួយក៏យ៉ាងណា ហេតុអ្វីបានជាមិនព្រមឲ្យលោកផៃប៊ុនវណ្ណាចូលនិវត្តន៍ តើច្រកទ្វារព្រំដែនជ្រៃធំមានអ្វីដែលគួរឲ្យកត់សម្គាល់ឬមួយក៏យ៉ាងណា បានជាមន្ត្រីម្នាក់នេះមិនព្រមចូលនិវត្តន៍។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាត្រួតពិនិត្យឡើងវិញចំពោះមន្ត្រីក្រោមឱវាទមួយចំនួនដែលដល់អាយុចូលនិវត្តន៍តែមិនព្រមចូលនិវត្តន៍ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ



Powered by Blogger.