អង្គភាពអ្នកសារព័ត៌មាន ពិតជាសូមសរសើរ ចំពោះក្រសួងមហាផ្ទៃដែលគ្រប់គ្រងមន្ត្រីក្រោមឱវាទបានល្អ ក្នុងករណីអង្គភាពសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយទីតាំងបនល្បែងខុសច្បាប់ នៅក្រុងប៉ោយប៉ែត វគ្គ៥

 


បន្ទាយមានជ័យ: អង្គភាពសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយ ទាក់ទិននិងអាគារ KMH ស្ថិតនៅក្រុងប៉ោយប៉ែត ដែលបង្កប់ជនបរទេសឲ្យបង្កើតទីតាំងល្បែងអនឡាញខុសច្បាប់គ្រប់ប្រភេទនៅតែរក្សាភាពស្ងៀមស្ងាត់ធ្វើអោយប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល កំពុងដាក់សំណួរ តែគ្មានចម្លើយ ចំពោះការអនុវត្តន៍ច្បាប់ របស់មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តបន្តាយមានជ័យ។

ការផ្សព្វផ្សាយព័ត៌មានជាច្រើនអង្គភាពក្នុងករណីអាគារ KMH បង្កប់ជនបរទេសឲ្យបង្កើតទីតាំងល្បែងអនឡាញខុសច្បាប់គ្រប់ប្រភេទ បើយោងតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចនិងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ តើមន្ត្រីដែលអនុវត្តច្បាប់ធ្វើការឆក់ល្វែង បណ្ដែតបណ្ដោយឱ្យមានបនល្បែងខុសច្បាប់ រីកដូចផ្សិតនៅក្នុងទឹកដីក្រុងប៉ោយប៉ែត ដោយមន្ត្រីទាំងនោះកំពុងតែអូសបន្លាយពេលវេលា មិនព្រមអនុវត្តច្បាប់ ទៅលើជនបរទេសដែលមានដូចជាជនជាតិថៃជនជាតិឥណ្ឌូនេស៊ីនិងជនជាតិចិន ដែលធ្វើការបម្រើនូវកន្លែងអគារនោះ និងកំពុងជម្រៀងខ្លួនចេញជាបន្ទាន់បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយ ។

អង្គភាពអ្នកសារព័ត៌មានយើងក៏សូមទោសទុកជាមុនចំពោះមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋស្របតាមលក្ខន្តិកៈរបស់ក្រសួងមហាផ្ទៃ តែទោះបីយ៉ាងណាក្តី ក្នុងនាមជាមន្ត្រីដែលបំរើការងារជូនប្រជាពលរដ្ឋ គួរតែគោរពប្រតិបត្តិកាតព្វកិច្ចរបស់ខ្លួន ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់វិធានការយ៉ាងណាទៅវិញ ចំពោះទីតាំងលេងល្បែងអនឡាញខុសច្បាប់ខាងលើ

តើអនាគត់និងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់ក្រសួងមហាផ្ទៃ និងបទបញ្ជា០០៦របស់អគ្គស្នងការនគរបាលជាតិនិងបទបញ្ជាផ្សេងៗដែលបញ្ជាក់នៅក្នុងឆ្នាំ ២០២៤ អនុវត្តច្បាប់មានប្រសិទ្ធភាពដែរឬទេចំពោះជនបរទេស ដែលមកបង្កប់ទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់នៅក្រុងប៉ោយប៉ែត។

ដោយឡែក ទីតាំងល្បែងអនឡាញខុសច្បាប់ជាច្រើនកន្លែង នៅក្នុងតំបន់ក្រុងប៉ោយប៉ែត កំពុងរីកដូចផ្សិតជាបន្តបន្ទាប់ តើមន្ត្រីប្រចាំក្រុងប៉ោយប៉ែតមានបេសកម្មពិសេសឬបានជាទុកបណ្តោយ មិនទាន់ចុះបង្ក្រាប ទុកអោយម្ចាស់អាគារ ????។ 

អង្គភាពអ្នកសារព័ត៌មានយើងសូមស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។





Powered by Blogger.