ឈាមស្រែកស្បែកហៅ ទីបំផុតចាប់បានហើយ

 


ខេត្តកណ្តាល៖នៅទីបំផុតសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម លើស្ត្រីម្នាក់យ៉ាងព្រៃផ្សៃបានហើយ។

ការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង ១និង៣ នាទី រសៀល ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤ នេះ នៅចំណុចខាងជេីង រង្វង់មូលប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 

តាមប្រភពព័ត៌មានបានឲ្យដឹងនៅរសៀលថ្ងៃអង្គារនេះថា កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ដឹកនាំដោយលោក វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុក បានចុះបង្ក្រាបមុខសញ្ញាឃាតកម្ម កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧និង៣០ នាទី នៅភូមិពោធិលេី ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យក្រោយពីបានប្រព្រឹត្ត រត់គេចខ្លួនមកស្រុកវាលវែង ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។

ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍លើឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិពោធិ៍លើឃុំត្រើយស្លាស្រុកស្អាងខេត្តកណ្តាល មុខរបរជាងដែក។

បច្ចុប្បន្នជសង្ស័យ បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី៕




Powered by Blogger.