កាស៊ីណូម៉ូណាកូ ជិតច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ចាប់ផ្តើមបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ សូមថ្នាក់ដឹកនាំមេត្តាជួយត្រួតពិនិត្យ វគ្គ១

 


ខេត្តព្រៃវែង ÷ អង្គភាពអ្នកសារព័ត៌មានយើង ទទួលបានសេចក្តីរាយការណ៍បានឲ្យដឹងថា! ម្ចាស់(កាស៊ីណូ ម៉ូណាកូ)មួយកន្លែង នៅជិតច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង កំពុងបើកដៃអោយ ប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានលិខិតឆ្លងដែន ខ្លះ ឆ្លងដែនខុសច្បាប់ មកលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងពេញបន្ទុក ដោយមិនរំខានមន្ត្រីនិងស្ថាប័នពាក់ព័ន្ធសូម្បីតែបន្តិច ។

កក្តានេះអង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំលោកឧត្តមសេនីយ៍ទោ ឈឿនប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ចាត់មន្ត្រីជំនាញចុះបង្ក្រាបដោយក្តីអនុគ្រោះ យោងតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់នាយកដ្ឋានមន្ត្រីនគរបាលអន្តោប្រវេសន៍ សូមមេត្តាចុះត្រួតពិនិត្យ ជនបរទេសជនជាតិវៀតណាមដែលខុសច្បាប់យោងតាមបទបញ្ជាផ្ទៃក្នុង០០៦របស់អគ្គស្នងការនគរបាលជាតិដោយក្តីអនុគ្រោះ ដើម្បីរក្សា សណ្តាប់ធ្នាប់របៀបរៀបរយជូនសង្គមជាតិ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសសមដល់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតរឿងនេះដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ







Powered by Blogger.