ម្ដងហើយម្ដងទៀតមិនចេះចប់ ដែលជាកត្តាបញ្ជាក់ឲ្យឃើញថាមន្ត្រីម្នាក់នៅក្នុងក្រុងប៉ោយប៉ែតកំពុងតែទម្លាយរឿងអាថ៌កំបាំង ក្រុមការងារដឹងអត់ដងគួរតែពិចារណាទាក់ទិនទៅនឹងសម្បត្តិរដ្ឋ វគ្គ៥

 


ក្រុងប៉ោយប៉ែត: បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានសិក្សាទៅលើមន្ត្រីបម្រើការងារនៅក្រុងប៉ោយប៉ែតម្នាក់ដែលបានទម្លាយអាថ៌កំបាំងទាក់ទិននឹងដីស្រះរបស់រដ្ឋដែលបុគ្គលមួយចំនួនកំពុងរួមគំនិតឃុបឃិតគ្នាជាប្រព័ន្ធលក់ចែកលុយគ្នា តើបុគ្គលម្នាក់នោះគឺជាអ្នកណា?

ករណីរៀបចំគម្រោងលក់ដីរបស់រដ្ឋមិនមែនជាប្រជាពលរដ្ឋធម្មតានោះទេច្បាស់ជាបុគ្គលនោះមានសិទ្ធិអំណាចមានលុយអាចធ្វើអ្វីបានតាមតែទំនើងចិត្ត (ក្រដាសមិនអាចខ្ចប់ភ្លើង) កន្លែងណាត្រូវប៉ាន់រៀបចំគម្រោងលក់តែម្ដង។

តើប្រជាពលរដ្ឋនិងអស់លោកមន្ត្រីចាំបានដែរឬទេនៅក្នុងករណីចំណត់រថយន្តប៉ុន្មានកន្លែងដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យដែលត្រូវ.......បន្ទាប់ពីបែកធ្លាយចាប់ផ្ដើមធ្វើឯកសារដោះសារជាបន្តបន្ទាប់នេះបើយោងតាមអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយរយៈពេលកន្លងមក។

នៅក្នុងរឿងនេះដែរដីស្រះរបស់រដ្ឋមួយកន្លែងស្ថិតនៅក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានតែថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធតែប៉ុណ្ណោះដែលអាចដោះស្រាយចំពោះករណីនេះបាន។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់សូមមេត្តាចុះអធិការកិច្ច ផ្ទៀងផ្ទាត់និងអនុវត្តតាមច្បាប់ចំពោះបុគ្គលខិលខូចមួយចំនួនដែលនៅពីក្រោយខ្នងនៅក្នុងករណីនេះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ ។












Powered by Blogger.