កូនសិស្សជំនិតរបស់ព្រះអង្គច័ន្ទមុន្នីម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ
កំពង់ឆ្នាំង៖ កូនសិស្សជំនិតរបស់ព្រះអង្គច័ន្ទមុន្នី ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងកំពង់ឆ្នាំង ចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ ទៅលើយុវតីរងគ្រោះវ័យ១៦ឆ្នាំ។ នេះបើយោងតាមការផ្សព្វផ្សាយ នៅលើផេកផ្លូវការមូលដ្ឋានអាវុធហត្ថលក្រុងកំពង់ឆ្នាំង ។
ជនសង្ស័យឈ្មោះ ដួងច័ន្ទ រតនៈ ភេទប្រុស អាយុ៣១ រស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ជននេះត្រូវកម្លាំងអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការអាវុធហត្ថក្រុងកំពង់ឆ្នាំង ចុះទៅឃាត់ខ្លួនកាលពីវេលាម៉ោង១៧ និង២០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។
ប្រភពបានឲ្យដឹងថា ជនរងគ្រោះមានទីលំនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងត្រូវបានជនសង្ស័យ ឆាតហៅឲ្យទៅលេងផ្ទះរបស់ខ្លួន នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ហើយបានធ្វើសកម្មភាពចាប់រំលោភបានសម្រេចតែម្តង ។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កំពុងអនុវត្តតាមនីតិវីធី៕
Post a Comment