លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់
បន្ទាយមានជ័យ: នៅថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២៤ វេលាម៉ោង២:០០នាទីរសៀល ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ ឧសភា ឆ្នាំ២០២៤ (គិតពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។
កិច្ចប្រជុំនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយរង ការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង/ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិរដ្ឋបាលទាំង៦៧ឃុំ-សង្កាត់។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញទិសដៅអនុវត្តបន្តដល់កម្លាំងនគរបាលទូទាំងខេត្ត លោកអធិការក្រុង-ស្រុក មេបញ្ជាការវរ: លោកនាយប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍
១-កម្លាំងការពារព្រំដែនគោកត្រូវបន្តក្តាប់និងទ្រោលសភាពការណ៍ ទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើឆ្លងដែនខុសច្បាប់ បន្តសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ក្តាប់រាល់ព័ត៌មាន សន្តិសុខព្រំដែន
២-ផែនការងារសន្តិសុខ ត្រូវក្តាប់សភាពការណ៍សន្តិសុខក្នុងនិងក្រៅ នូវការញុះញង់ គ្រប់រូបភាពផ្សេងៗ ឬតាមរយៈសង្គមព័ត៌មានហ្វេសបុក និងជម្រុញដល់គ្រប់អធិការនិងប៉ុស្តិ៍គ្រប់គ្រងសាសនា អង្គការ ផ្សេងៗដែលបង្ករការញុះញង់ អន្តិសុខដល់សង្គម
៣-ផែនការងារនគរបាលព្រហ្មទណ្ឌ ក៏ដូចជាគ្រប់អធិការ និងប៉ុស្តិ៍ត្រូវទ្រោលសភាពការណ៍ បង្ការ បង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ ជាពិសេសក្មេងទំនើង នៅតាមមូលដ្ឋានរបស់ខ្លួន
៤-ផែនការងារប្រឆាំងការជួញដូរ ការពារអានីតិជន ត្រូវបន្តគ្រប់គ្រង ចុះអប់រំធ្វើកិច្ចសន្យាដល់ គ្រឹះស្ថាន ក្លឹមកំសាន្ត ខារ៉ាអូខេ ម៉ាស្សា ត្រូវបង្ការ បង្រ្កាប រាល់ការជួញដូរផ្លូវភេទ គ្រប់ប្រភេទ គ្រប់រូបភាព និងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់
៥-ផែនការងារគ្រឿងញៀន ក្តាប់ និងបន្តស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ទប់ស្កាត់នូវបារីអេលិចត្រូនិចគ្រប់ប្រភេទ នៅតាមក្លឹមកំសាន្តផ្សេងៗ
៦-ផែនការងារបទល្មើសសេដ្ឋកិច្ច គ្រប់គ្រងទប់ស្កាត់ បន្តស្រាវជ្រាវ បង្ក្រាបបទល្មើសសេដ្ឋកិច្ច ទំនិញក្លែងក្លាយ និង អាហារខូចគុណភាព បន្តកិច្ចសហប្រតិបត្តិការណ៍ល្អជាគ្រប់ស្ថាប័នពាក់ព័ន្ឋ និងសហការជាមន្ទីសុខាភិបាលដើម្បីចុះត្រួតពិនិត្យ នូវកន្លែងលក់ឱសថការីដែលគ្មានលិខិតអនុញ្ញាតិច្បាប់
៧-ផែនការងារសណ្តាប់ធ្នាប់សាធារណៈ បន្តអនុវត្ត ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់ពលរដ្ឋ អ្នកដំណើរ និងសិស្សសាលា
៨-ផែនការងារអាវុធគ្រឿងផ្ទុះ អគ្គីភ័យ ត្រូវពង្រឹងការគ្រប់គ្រង សម្ភារៈ អាវុធ រថយន្ត មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ឲ្យបានល្អព្រោះពេលនេះជារដូវក្តៅ
៩-ផែនការងារអន្តោប្រវេសន៍ ត្រូវបន្តការគ្រប់គ្រង ស្ថិតិ ជនបរទេស សណ្ឋាគារ ផ្ទះសំណាក់ និងជម្រុញដល់អធិការ សហការជាមួយជំនាញ នូវការគ្រប់គ្រងជនបរទរសចេញចូលស្នាក់នៅតាមផ្ទះសំណាល់ សណ្ឋាគារ ក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង
១០-ផែនការងារ អត្តសញ្ញាណប័ណ និងលោកអធិការនិងប៉ុស្តិ៍នគរបាលរដ្ឋាបាល ពង្រឹងការផ្តល់សេវារដ្ឋបាលសាធារណ: ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ពន្លឿនការធ្វើអត្តសញ្ញាប័ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ
១១-ផែនការងារ ភស្ភុភារ ហិរញ្ញវត្ថុ បន្តធ្វើការចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (ចុះបញ្ជីដីធ្លី)ធ្វើបញ្ជី គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ មានម៉ូតូ ឡាន បានត្រឹមត្រូវ
១២-ផែនការងារធនធានមនុស្ស ត្រូវពង្រឹងលើឯកសណ្ឋាន ការស្លៀកពាក់ ការគោរពវ័ន័យ និងបន្តបើកវគ្គបណ្តុះបណ្តាល នៅនិងកន្លែង
១៣-ផែនការងារសេនាធិការ គ្រប់គ្រងឯកសារ លិខិតចេញចូល លិខិតបទដ្ឋានផ្សេង ឱ្យបានត្រឹមត្រូវ ៕
Post a Comment