សាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែតរៀបចំកម្មវិធីប្រកួតនិទានរឿងជាភាសារអង់គ្លេស ក្រោមប្រធានបទ"ការនិយាយគឺជាអំណាច ការនិយាយគឺជាការជំរុញចិត្ត ដើម្បីផ្លាស់ប្ដូរ ដើម្បីជ័យជំនះ"

 



(បន្ទាយមានជ័យ) ដើម្បីជម្រុញឲ្យសិស្សភាពក្លាហានម៉ឺងម៉ាត់ និងប៉ិនប្រសព្វ ក្នុងការនិទានរឿង ផ្នែកភាសាបរទេស ពិសេសភាសារអង់គ្លេស សាលាវឌ្ឍនវិជ្ជាគន្ធា បានរៀបចំកម្មវិធីប្រកួតនិទានរឿងជាភាសារអង់គ្លេសក្រោមប្រធានបទ "ការនិយាយគឺជាអំណាច ការនិយាយគឺជាការជំរុញចិត្ត ដើម្បីផ្លាស់ប្ដូរ ដើម្បីជ័យជំនះ" ក្រោមវត្តមានលោក អ៊ុន គន្ធា អគ្គនាយក នៃសាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែត លោក Peter sam អ្នកគ្រប់គ្រងទូទៅ(CEO) លោកស្រី យ៉ុន វណ្ណថន នាយិការសាខាសាលាវឌ្ឍនវិជ្ជាគន្ធាទី១ និងដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស គ្រប់កំរិត និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ នារសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាវឌ្ឍនវិជ្ជាគន្ធា ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


មានមតិនៃការបើកកម្មវិធីលោក Peter sam បានលើកឡើងថា៖ លោកពិតជាមានចិត្តរំភើបរីករាយ ដោយបានឃើញវត្តមានរបស់លោក លោកស្រី ដែលជាអាណាព្យាបាលនៅពេលនេះ គឺបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ទៅលើការងារអប់រំដែលមានសាលាវឌ្ឍនវិជ្ជាគន្ធា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស។ជាពិសេសផ្នែកភាសាអង់គ្លេសតែម្តង។

លោក Peter sam បានបន្តថា៖លោកនឹងដឹកនាំសិស្សានុសិស្សរបស់ខ្លួនទៅធ្វើការប្រកួតប្រជែងជាមួយសាលាដទៃទៀតផងដែរ។


គួរបញ្ជាក់ថា៖ នៅក្នុងកម្មវិធីនោះដែរយើងឃើញមានសិស្សានុសិស្សចំនួន១៣នាក់ បានឡើងបញ្ចេញសមត្ថភាពដោយបាននិទានរឿងជាភាសាអង់គ្លេស ម្តងម្នាក់ៗ ដើម្បីប្រកួតប្រជែងគ្នាយកជ័យលាភី ក្នុងការបញ្ចេញសមត្ថភាពនោះសិស្សានុសិស្ស គ្រប់កំរិត បានបង្ហាញពីភាពក្លាហានម៉ឺងម៉ាត់ និងប៉ិនប្រសព្វ ក្នុងការនិទានរឿងដោយបញ្ចេញ សំនៀង ជាភាសា អង់គ្លេស យ៉ាងពិរោះទាក់ទាញចិត្តអ្នកស្តាប់អោយទះដៃកងរំពង។


លោក អ៊ុន គន្ធា អគ្គនាយកនៃសាលាវឌ្ឍនវិជ្ជាគន្ធា បានថ្លែងថា៖ សាលាយើងខ្ញុំបានរៀបចំកម្មវិធីប្រកួតនិយាយរឿងភាសារអង់គ្លេសឬ ការនិយាយគឺជាអំណាច ការនិយាយគឺជាការជំរុញចិត្ត ដើម្បីផ្លាស់ប្ដូរ ដើម្បីជ័យជំនះនៅថ្ងៃនេះគឺជាព្រឹត្តិការណ៍ធំៗលើកទី៣ហើយ។ហើយការបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងបង្កើនសមត្ថភាពសិស្សផ្នែកភាសាបទេសពិសេសភាសាអងគ្លេសតែម្តង។


ក្នុងឱកាសនេះដែរលោក ក៏សូមថ្លែងអំណគុណដល់ អ្នកគ្រូ អ្នកគ្រូ បុគ្កលិកគ្រប់ផ្នែកនៃសាលាយើងដែលខិតខំបំពេញតួនាទីភារកិច្ចបានល្អនឹងទទួលបានទំនុកចិត្តពីមហាជន ពិសេសអាណាព្យាបាលសិស្សលើគុណភាពអបរំទាំងភាសាជាតិ និងអន្តរជាតិ៕













Powered by Blogger.