ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

 


(បន្ទាយមានជ័យ) គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត បានរៀបពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ខេង ស៊ុម ប្រធានគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោក លោកស្រីប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនសង្កាត់ប៉ោយប៉ែតទាំង៥ ក្រុមការងារគណបក្សចុះមូលដា្ឋនភូមិ យុវជនក្រុង-សង្កាត់ និងភូមិ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។


បន្ទាប់ពីលោក គាត ហ៊ុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែតបានរាយការណ៍អំពីផែនការសកម្មភាពការងារនិងវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគណបក្សក្រុងប៉ោយប៉ែតរួចមក។


ឯកឧត្តម ខេង ស៊ុម ប្រធានគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងប៉ោយប៉ែតបានឡើងអាននៅសាលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងឱកាសពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដ៏មានអត្ថន័យខ្លឹមសារ ប្រកបដោយឧត្តមប្រយោជន៍ និងគុណតម្លៃខ្ពស់ជូនអង្គពិធីបានជ្រាប។ 


នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនបេក្ខជន ជូនអង្គបោះឆ្នោត និងជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មលេីដំណេីរកសាង ការពារជាតិមាតុភូមិ ក្នុងស្មារតីសាមគ្គីភាព ដេីម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។


ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់បន្ថែមថា៖ថ្វីត្បិតការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាការបោះឆ្នោតអសកល ក៏ប៉ុន្តែអង្គបោះឆ្នោតគឺជាតំណាងសម្លេងឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបានបោះឆ្នោតជូននាពេលកន្លងមក។ ជាមួយគ្នានេះ យេីងទាំងអស់គ្នា មានកាតព្វកិច្ចបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងតែមាន នៅកម្ពុជា ឱ្យស្ថិតស្ថិរ និងរីកចម្រេីនជាយូរអង្វែង តាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ ហេីយអង្គបោះឆ្នោតត្រូវយកចិត្តទុកដាក់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវ ដេីម្បីឆ្លេីយតបនឹងឆន្ទៈគាំទ្រគណបក្សប្រជាជនកម្ពុជា របស់ប្រជាពលរដ្ឋកម្ពុជា៕














Powered by Blogger.