ឈ្មោះ ប៊ុត ខឿត ជាម្ចាស់គ្រឿងចក្រត្រាក់ទ័រចូលឈូសឆាយបំភ្លេចបំផ្លាញដីព្រៃ ចំណែកមន្ត្រី ប្រចាំតំបន់ នៅតែរក្សាភាពស្ងៀមស្ងាត់ ឬមួយកំពុងប្រព្រឹត្តអំពើទុករលួយ បានជាមិនហ៊ានចាត់វិធានការ វគ្ក៣

 


ព្រះវិហារ : បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានចុះប្រមាញ់ទីតាំងភូមិសាស្ត្រឈូសឆាយទន្រ្ទានកាប់បំផ្លាញយ៉ាងអនាធិបតេយ្យនៅលើដីព្រៃរបស់រដ្ឋ ស្ថិតនៅក្នុងភូមិសង្កែឃុំសង្កែមួយស្រុកឆែបខេត្តព្រះវិហារ រាប់រយហិតាដែលបុគ្គលឈ្មោះ ប៊ុត ខឿត ជាម្ចាស់គ្រឿងចក្រត្រាក់ទ័រ ចូលឈូសឆាយបំភ្លេចបំផ្លាញដីព្រៃតូចធំនៅក្នុងសហគមន៍សង្កែ ដែលអ្នកសារព័ត៌មានយើង បានផ្សព្វផ្សាយរយះពេលកន្លងមក មិនទាន់មានស្ថាប័នមួយណា ចុះបង្ក្រាបនិងចាត់វិធានការច្បាប់ចំពោះបុគ្គលប៊ុត ខឿត ជាម្ចាស់គ្រឿងចក្រត្រាក់ទ័រនោះឡើយ ។

ចំណែកលោកមាសញឹមអនុប្រធានមន្ទីរបរិស្ថាន ឆ្លើយដោយសារ ជាមួយក្រុមអ្នកសារព័ត៌មាននិងអោយកែតម្រូវអត្ថបទ ក្នុងខណះ ដោយមិនមានឯកសារភ្ជាប់ណាមួយអោយបានច្បាស់លាស់ ក្នុងនាមជាមន្ត្រីជំនាញអនុប្រធានបរិស្ថានខេត្តព្រះវិហារ ។

អង្គភាពអ្នកសារព័ត៌មានយើងសូមបើកបង្ហាញ អនុក្រឹត្យដែលពាក់ព័ន្ធដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់មន្ត្រីបរិស្ថានខេត្តព្រះវិហារ លោកមាស ញឹម ដើម្បីអោយអស់ការសង្ស័យ កុំចេះតែឆ្លើយដោះសារ អង្គភាពអ្នកសារព័ត៌មានយើង មានមូលដ្ឋានគ្រិះច្បាស់លាស់ យោងលើឯកសារនៃស្ថាប័នរដ្ឋគ្រប់គ្រាន់។ 

បើយោងតាមអនុក្រឹត្យលេខ១៧៤អនក្រ.បកចុះថ្ងៃទី១៧ខែ កក្កដាឆ្នាំ២០២៣ហត្ថលេខានិងត្រា នាយករដ្ឋមន្ត្រី ហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់រួចទៅហើយ ហើយនិងមិនលោកឆ្លើយគួរតែសិក្សាឡើងវិញទាក់ទិននឹងរឿងឯកសារ កុំឮតែគេថាបំពានការពិតខ្វះការទទួលខុសត្រូវក្នុងនាមជាមន្ត្រី។

តើឯកឧត្តមគឹម រិទ្ធីអភិបាលខេត្តព្រះវិហារ ចាត់វិធានការយ៉ាងណាវិញក្នុងនាមឯកឧត្តមជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ ហេតុអ្វីបានជាទុកបណ្តោយ អោយក្រុមឈ្មួញឈូសឆាយទន្ទ្រានយកដីព្រៃដែលជាសម្បត្តិរបស់រដ្ឋ យ៉ាងអាណាធិបតេយ្យយ៉ាងដូច្នេះទៅវិញ សកម្មភាពនៅតែបន្តឈូសឆាយដីព្រៃ យ៉ាងអាណាធិបតេយ្យរាប់រយហិកតា ដោយមិនទាន់ឃើញស្ថាប័នមួយណាចុះបង្ក្រាបនោះឡើយ តើទាំងអស់នេះជាការទទួលខុសត្រូវរបស់អ្នកណា?

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានសូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេតក្នុងករណីនេះដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានស៊ីអេចអ ទទួចស្នើសុំ ដល់សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមមេត្តាជួយអន្តរាគមន៍ក្នុងការទប់ស្កាត់ ចំពោះក្រុមឈ្មួញនិងមន្ត្រីមួយចំនួនតូចដែលធ្វើការឆក់ល្វែងបណ្ដែតបណ្ដោយឲ្យមានការឈូសឆាយកាត់ទន្ទ្រានដីព្រៃរបស់រដ្ឋយកមកធ្វើជារបស់កម្មសិទ្ធិផ្ទាល់ខ្លួនដោយក្តីអនុគ្រោះអរគុណសន្តិភាព។

អង្គភាពអ្នកសារព័ត៌មាន យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។ដោយនាគរាជ




















Powered by Blogger.