អង្គភាពអ្នកសារព័ត៌មានយើង សូមសរសើរដោយស្មោះ ចំពោះចំណាត់ការ របស់សមត្ថកិច្ចសុមអោយក្រសួងមហាផ្ទៃមេត្តាត្រួតពិនិត្យ វគ្គ១

 


(ខេត្តកណ្ដាល)៖បើយោង ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកទី១២.០៥.២០២៤ បានបញ្ជាក់បន្ថែមស្តីពី កិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណី៖ បើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់)និង ប្រើហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា រវាងអ្នកសារព័ត៌មាន និងអ្នកបញ្ជល់មាន់ ដែលកើតហេតុ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងង១២:១០នាទី។នៅចំណុច៖ ចំការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

ចំពោះករណីខាងលើនេះកាលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញបានអនុវត្តច្បាប់ទៅលើអ្នកបើកល្បែងស៊ីសងខុសច្បាប់។

មកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញយើងបានស្រាវជ្រាវអនុវត្តច្បាប់ទៅលើជនសង្ស័យ ដែលជាអតីតអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលបានប្រើប្រាស់អំពើហិង្សា ទៅលើជនរងគ្រោះចំនួន០២នាក់។ ជនសង្ស័យចំនួន០៦នាក់ (ឃាត់ខ្លួន០២នាក់) រួមមាន៖

១.ឈ្មោះ ជាវ គីមលាង អតីតគេហទំព័រ គ្រុឌ០១ (ឃាត់ខ្លួន)

២.ឈ្មោះ ទុយ រិទ្ធី អតីតគេហទំព័រ ខេភីញូ (ឃាត់ខ្លួន)

៣.ឈ្មោះម៉ុល ដែន គេហទំព័រ វិទ្យុ FM 102 (គេចខ្លួន)

៤.ឈ្មោះ សាយ ចាន់ណា រហ័ស នាម ១០៣ (គេចខ្លួន)

៥.ឈ្មោះ ឃឹម យ៉ុន គេហទំព័រ ស្លាបប៉ាការ (គេចខ្លួន)

៦.ឈ្មោះ មួង ដារ៉ូ គេហទំព័រ បារមីភ្នំជីសូរ (គេចខ្លួន)

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។

ប្រតិបត្តិការស្រាវជ្រាវរបស់មន្ត្រី គឺជាកាតព្វកិច្ច ស្របនិងគោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំណុច ដែលត្រូវអនុវត្តន៍ តែអ្វីដែលអង្គភាពអ្នកសារព័ត៌មានយើងកំពុងបើកបង្ហាញនោះគឺ ការអនុវត្តច្បាប់មានស្តង់ដាពីរ បើយោងលើរូបភាពវីដេអូដែលអង្គភាពអ្នកសារព័ត៌មានប្រមាញ់បាន និងការចោទប្រកាន់ដែលជារបាយការណ៍ស៊ើបអង្កេតរបស់មន្ត្រីជំនាញគឺមានលក្ខណៈផ្ទុយ ដែលជាកត្តាដែលអង្គភាពអ្នកសារព័ត៌មានយើងមិនអាចទទួលយកបាន ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោក ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្ដាល និងចាត់វិធានការតាមច្បាប់ចំពោះមន្ត្រីក្រោមឱវាទដូចជាលោកអធិការស្រុកល្វាឯម អសមត្ថភាពក្នុងការគ្រប់គ្រងតំបន់ភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ។

បើយោងពីបទបញ្ជាផ្ទៃក្នុង00៦ របស់អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាបន្ថែមរបស់អគ្គស្នងការនគរបាលជាតិនៅឆ្នាំ ២០២៤ ក្នុងនាមជាមន្ត្រី ដែលធ្វើការឆក់ល្វែងបណ្ដែតបណ្ដោយឲ្យកើតមានទីតាំងលេងល្បែងខុសច្បាប់តើត្រូវមានទោសយ៉ាងណា ការអនុវត្តច្បាប់មកលើក្រុមការងារអ្នកសារព័ត៌មានគឺជាកត្តានៅក្នុងការអនុវត្តច្បាប់ដែលមានចំណុចខ្វះខាតជាច្រើនដែលអង្គភាពអ្នកសារព័ត៌មានយើងយកមកគណនា។

សំណួរសួរថាតើ បក្ខពួកដែលបង្កើតនិងផ្ដល់ទីតាំងលេងល្បែងស៊ីសងនិងក្រុមញៀនល្បែងទាំងនោះ ហេតុអ្វីបានជាមន្ត្រីមានសមត្ថកិច្ចមិនចាត់វិធានការ បែរជាមកចោទប្រកាន់អង្គភាពអ្នកសារព័ត៌មានពីបទប្រើអំពើហិង្សានិងគំរាមទារប្រាក់ទៅវិញ។

ក្នុងនាមជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋស៊ីប្រាក់ខែរដ្ឋតើសាកសមជាមន្ត្រីដែរឬទេ?នៅចំណុចនេះអង្គភាពអ្នកសារព័ត៌មានស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួនដែលធ្វើការឆក់ល្វែងបណ្ដែតបណ្ដោយឲ្យមានទីតាំងលេងល្បែងស៊ីសងខុសច្បាប់។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងន័យស្ថាបនា សារព័ត៌មានដូចជា ព្រាបនាំសារ ដ៏សំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មានជូនថ្នាក់ដឹកនាំតែប៉ុណ្ណោះ។

អង្គភាពរក្សាព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។


















Powered by Blogger.