លោកឧត្តមសេនីយ៍ត្រី វង្ស ធី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គីភ័យនិងសង្គ្រោះ ដល់កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង
(បន្ទាយមានជ័យ)មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី វង្ស ធី អអញ្ជេីញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះ ដល់កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង ក្នុងពិធីនោះដែរមានការឣញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី ឣនុប្រធាននាយកដ្ឋាន នគរបាលបង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះ មកពីឣគ្គស្នងការនគរបាលជាតិ និងគ្រូឧទ្ទេសនាមជាច្រើនរូបទៀត ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ដែលមានសក្ខាកាមចូលរួមចំនួន១១៦នាក់ ក្នុងនោះសិក្ខាកាមមកពីកងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន៤០នាក់ នៅរសៀលថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤។
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះដែរលោកឧត្តមសេនីយ៍ត្រី វង្ស ធី ក៏បានថ្លែងអំណរគុណដល់នាយ នាយរងអាវុធហត្ថទាំងពីរខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការក្រេបយកចំណេះដឹង មេរៀន ក៏ដូចជាវិធីក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះអគ្គិភ័យ ក៏ដូចជាការអនុវត្តជាក់ស្ដែងនៃការពន្លត់អគ្គីភ័យ តាមបទបង្ហាញរបស់គ្រូឧទ្ទេសនាមឣស់រយ:ពេល២ថ្ងៃប្រកបដោយជោគជ័យ ដោយស្មារតីទទួលខុសត្រូវ និងគោរពវិន័យបានល្ឣ។ ទទន្ទឹមជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី វង្ស ធី ក៏បានណែនាំដល់អាវុធហត្ថទាំង២ខេត្ត ត្រូវយកចំណេះជំនាញទាំងអស់នេះ ដេីម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះឧបទ្ទវហេតុផ្សេងៗ ជាពិសេសគ្រោះអគ្គីភ័យដែលតែងតែកើតមានឡើង។
លោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី ឣនុប្រធាននាយកដ្ឋាន នគរបាលបង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះ នៃឣគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ០៣ថ្ងៃ នេះ គ្រូឧទ្ទេសនាមបានធ្វើបទបង្ហាញនូវមេរៀនចំនួន ៥: ១-បទបង្ហាញអំពីច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹងអគ្គិភ័យ, ២-នីតីវិធីបង្ការអគ្គិភ័យ និងការសង្គ្រោះ, ៣-តួនាទីភារកិច្ចរបស់ភ្នាក់ងារពន្លត់អគ្គិភ័យ, ៤-បច្ចេកទេសក្នុងការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ, ៥-បច្ចេកទេសក្នុងការពន្លត់អគ្គិភ័យ (ការពន្លត់អគ្គិភ័យលើសារធាតុរឹង, ការពន្លត់អគ្គិភ័យលើសារធាតុរាវ,ការពន្លត់អគ្គិភ័យលើឧស្ម័ន, សំណង់អាគារច្រើនជាន់)។ល។
លោកឧត្តនសេនីយ៍ទោ សឿ រិទ្ធី ក៏បានបញ្ជាក់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដេីម្បីឱ្យសិក្ខាកាមសិក្សាស្វែងយល់ នូវអ្វីដែលជាចំណេះដឹងក្នុងការហ្វឹកហាត់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ អនុវត្តទាំងបាញ់ដោយថ្មើរជើង និងលើរថយន្តអគ្គិភ័យផងដែរ។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឣស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះករណីអគ្គីភ័យនៅក្នុងរដូវក្តៅនេះ អភ្គីភ័យអាចនិងងាយកេីតមានឡេីងបេីយេីងមិនមានប្រុងប្រយ័ត្នខ្ពស់ តាមរយៈប្រេីប្រាសភ្លេីងធូប ទៀន អគ្គីសនី ឬហ្គាសជាដេីម។
សូមបញ្ជាក់ផងដែរថា ក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះដែលមាន រយៈពេល៣ថ្ងៃ សិក្ខាកាមដែលបានចូលរួមសរុប១១៦នាក់ ក៏ទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំងអស់ផងដែរ៕
Post a Comment