ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាជំរុញការចុះបញ្ជីដីធ្លី នៅខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ក្នុងកិច្ចប្រជុំពិភាក្សាជំរុញការចុះបញ្ជីដីធ្លី នៅខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីប្រតិភូក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ នារសៀលថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា៖ការចុះបញ្ជីដីធ្លីក្នុងខេត្តបន្ទាយមានជ័យ ក្បាលដីដែលនៅសល់មិនទាល់វាស មានចំនួន ៣២៥.០០០ក្បាលដី និងបានស្នើរសុំគោលការណ៍ពីក្រសួងដើម្បីប្រកាសបើកយុទ្ធនាកាចុះបញ្ជីបញ្ចប់ក្បាលដីដែលនៅសល់នេះ ដោយរៀបចំជាក្រុមវាសចំនួន ៩ក្រុម សរុបកំលាំងមានចំនួន១៨៥នាក់ ក្នុងនោះមានមន្ត្រីកិច្ចសន្យាចំនួន១៣នាក់និសិត្សស័្មគ្តចិត្តមកពីមហាវិទ្យាល័យរៀបចំដែនដីរដ្ឋបាលដីធ្លីចំនួន៣៩នាក់ និងក្រុមយុវជន សសយក ស័្មគ្រចិត្តតាមក្រុង ស្រុក កោលដៅចំនួន៨៣នាក់ ដើម្បីចុះ វែងតាម ស្រុក ក្រុង ទាំ៩ ក្រុង ស្រុក រហូតដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៤ លទ្ធផលទទួលបានវាស់វែងបាន ៣៨១.០៨០ក្បាលដី ប្រមូលទិន្នន័យ បានចំនួន ៣៧៩.៨៥១ក្បាលដី បិតផ្សាយបញ្ចប់ បាន៣០២ភូមិស្មើនិង៣៣៥.៥៥២ក្បាលដី ចេញបណ្ណបាន២៩៣.៥៩៦ក្បលដី ចែកបណ្ណបាន២៧២.០៤០ក្បាលដី កំពុងជម្រះបញ្ចប់និតិវិធីចុះបញ្ជីចំនួន២២ភូមិ ត្រៀមចេញបណ្ណចំនួន១០ភូមិ ស្មើរ ១៩.៤៦៨បណ្ណ ត្រៀមបិតផ្សាយមាន១២ភូមិ ស្មើនិង១៥.៤៦៨ក្បាលដី កំពុងអនុវត្តចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធដើម្បីសម្រេចបញ្ចប់ចំនួន ៣២៥.០០០ក្បាលដី ដេលនៅសល់ក្នុងខេត្តឲ្យរួចរាល់ក្នុងឆ្នាំ២០២៥។
ថ្លែនៅក្នុងឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា៖នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះ ចំនួន៣ រួមមាន៖ ការចុះបញ្ជីដីធ្លីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្តទៀតថា៖ ក្នុងនោះដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា ហើយឆ្ពោះទៅសម្រេចគោលនយោបាយអាទិភាពផ្សេងទៀត ការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាកត្តាសំខាន់បំផុត ដែលត្រូវអនុវត្ត។បន្ថែមពីនេះរដ្ឋបាលទំនើប ក៏ជារឿងចាំបាច់ដែលត្រូវធ្វើការអភិវឌ្ឍ ដោយផ្តោតសំខាន់លេីការកសាងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងយន្តការលើកទឹកចិត្តដល់មន្រ្តីជំនាញ ដេីម្បីជំរុញសាមគ្គីឯកភាពផ្ទៃក្នុងផងដែរ៕
Post a Comment