ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុម៉េធ ជំរុញដល់លោកមេឃុំ ចៅសង្កាត់ ជួយមើលថែរដ្ឋបាលប៉ុស្តិ៍ និងចូលរួមបង្ក្រាបបញ្ហាគ្រឿងញៀននិងល្បែងសុីសងតាមប្រពន្ធអនឡាញក្នុងខេត្តបន្ទាយមានជ័យ

 


(បន្ទាយមានជ័យ) បញ្ហាគ្រឿងញៀន និងបង្ក្រាបរាល់ល្បែងសុីសងតាមប្រពន្ធអនឡាញក្នុងខេត្តបន្ទាយមានជ័យត្រូវបានឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុម៉េធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី ៣-៤-៥បើកកិច្ចប្រជុំបន្ទាន់ជាមួយអាជ្ញាធរខេត្តនិងកងកម្លាំងទាំងបីប្រភេទធ្វើយ៉ាងបង្រ្កាប់អោយខាន់តែបានទោះតូចក្តីធំក្តី ដោយមានការចូលរួមឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រីគណៈអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការង នាយសេនាធិការយោភូមិភាគ៥ លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ នាយនគរបាលប៉ុស្តិ៍ ឃុំ សង្កាត់ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

 

តាមការលើកឡើងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងនាមគណៈបញ្ជាការខេត្ត កន្លងមក ឯកឧត្តមបាន ដឹកនាំកងកំលាំងទាំង៣ មាន ស្នងការនគរបាលខេត្ត អាវុធហត្ថខេត្ត និង យោធា ចុះបង្ក្រាបរាល់ល្បែងស៊ីសងតាមអនឡាញ គ្រប់ប្រភេទនៅតាម សណ្ឋាគារ អាគារ ផ្ទះសំណាក់ ផ្ទះជួយ បន្ទប់ជួយ តាមផ្ទះតាមហាងកាហ្វេ ក្នុងនោះមានល្បែងមានច្បាប់ និងល្បែង អត់ច្បាប់បានជាច្រើនករណី ដូចភ្លៀងរលឹម ក្នុងនោះ កំលាំងនគរបាល និងកំលាំងអាវុធហត្ថ បានបង្ក្រាបអ្នកលក់ និងជក់ថ្នាំញៀនបានជាច្រើនគីឡូក្រាម យ៉ាងសកម្ម ពិសេសនៅក្នុងបំបន់ក្រុងប៉ោយប៉ែត ក្នុងនោះដែរបុណ្យចូលឆ្នាំខ្មែរក្នុងរយៈពេល៤ ថ្ងៃក្នុងបន្ទាយមានជ័យ សន្តិសុខសណ្តាប់ធ្នាប់ល្អគ្មានអំពើហឹង្សាកើតឡើងផងដែរ។


ឯកឧត្តន នាយឧត្តមសេនីយ៍ ខេង សុមេធ បានមានប្រសាសន៍សង្កត់ធ្ងន់ឲ្យគ្រប់កម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍ការពារព្រំដែន កងកំលាំងអាវុធហត្ថ ត្រូវក្តាប់ឲ្យជាប់រាល់ព័ត៌មាន នៃការរៀបចំផែនការ ក្នុងការទប់ស្កាត់ បង្រ្កាប រាល់សកម្មភាព បទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ តាមអនឡាញ អត់ច្បាប់ និងតាមវិធីណាក៏ដោយឲ្យតែល្បែងខុសច្បាប់បង្រ្កាបឲ្យអស់។ដោយឡែកពួកអ្នក ជួញដូរ និងអ្នកជក់ថ្នាំញៀន ក៍ត្រូវបង្ក្រាបឲ្យអស់ខានតែបាន ទោះបីទ្រង់ទ្រាយ ធំក្តី តូចក្តី ព្រោះគ្រឿងញៀនអ្នកដែលបានប្រព្រឹត្យត្រូវជួប និងវិបតិ្តយ៉ាងធំដូចជាការបាត់បង់ថវិការ ខូចសុខភាព ព្រាត់ប្រាស់មិត្តភ័ក្តម្តាយឪពុក ខូចសុខភាពនិងរាងកាយ ខូចសរសៃប្រាសាទ បាត់បងការចងចាំ គេចសាលា ប្រើអំពើហឹង្សាក្នុងគ្រួសារ និងមិតភ័ក្ត នៅទីបញ្ចប់គឺឆ្លងជម្ងឺគ្រប់មុខស្លាប់ដោយមិនអាចគេចបានឡើយ។


ក្នុងនោះកម្លាំងនគរបាលស្រុក-ក្រុង និងនគរបាលប៉ុស្តិ៍រដ្ឋបាល ព្រមទាំងកងកម្លាំងអាវុធហត្ថ ត្រូវត្រៀមកម្លាំង២៤ម៉ោងលើ២៤ម៉ោង មើលសភាពការណ៍និងទប់ស្កាត់រាល់បទល្មើសទាំងឡាយក្នុងសហគមន៍ ឲ្យបានទាន់ពេលវេលា ត្រូវបន្តចុះអប់រំផ្សព្វផ្សាយគោលនយោបាលភូមិឃុំមានសុវត្ថិភាពអំពីផលប៉ះពាល់នៃគ្រឿងញៀន និងល្បែងសុីសង តាមអនឡាញគ្រប់ប្រភេទ ដល់ពលរដ្ឋនៅតាមសហគមន៍ ឲ្យបានទូលំទូលាយ ដើម្បីឲ្យពលរដ្ឋយល់ដឹង ហើយក៏ជាសកម្មភាពរួមគ្នាកាត់បន្ថយបទល្មើសផ្សេងៗ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានធ្វើការជំរុញដល់លោកមេឃុំ ចៅសង្កាត់ ជួយមើលថែរដ្ឋបាលគោកនិងចូលរួមបង្ក្រាបផងដែរ៕






















Powered by Blogger.