ឯកឧត្តម យឿន យឿត បាននាំយកថវិកាមួយចំនួនយកទៅជូន សមាជិក១គ្រួសារ នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ



(បន្ទាយមានជ័យ) ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល និងជា អនុប្រធាន ប្រតិបត្តិ សមាគមសម្ព័ន្ធ យុវជន អាហាររូបករណ៍ ស២ ថ្នាក់កណ្ដាល អមដំណើរដោយ ឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងជា ប្រធានសាខា សមាគមសម្ព័ន្ធ យុវជនអាហាររូបករណ៍ ស២ ខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ និងសមាជិកសមាជិកា ស២ សាខាខេត្តបន្ទាយមានជ័យជាច្រើនរូប បាននាំយកថវិកាមួយចំនួនយកទៅជូន សមាជិក១គ្រួសារ នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ខូចខាតផ្ទះសម្បែង និងរបងផ្ទះពីរកន្លងទៅថ្មីៗនេះ។


ឯកឧត្តម យឿន យឿត បានបញ្ជាក់ថា៖ សមាគមសម្ព័ន្ធយុវជន អាហាររូបករណ៍ ស២ គឺជាអង្គការយុវជនមួយ ដែលធ្វើសកម្មភាព គាំទ្ររាជរដ្ឋាភិបាល គាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាពិសេស គាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។


ឯកឧត្តម សមាជិក សមាជិកា បានធ្វើការផ្តាំផ្ញើដល់សមាគមសម្ព័ន្ធយុវជន អាហាររូបករណ៍ ស២ ទាំងអស់ត្រូវបន្តសហការគ្នាតាមលំដាប់ថ្នាក់ ពីរថ្នាក់លើមកថ្នាក់ក្រោម ដើម្បីសាមគ្គីភាព ស្មារតីរឹងប៉ឹង ដើម្បីបន្តទៅមុខនៅក្នុងសង្គមឲ្យបានរីកចម្រើន ក្រោមម្លប់ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ជាមួយគ្នានេះនិងការនាំយកថវិកាទៅសួរសុខទុក្ខនាឱកាសនោះដែរ ឯកឧត្តម យឿន យឿត ក៏បានប្រគល់ជូនថវិការសមាជិក១គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ខូចខាតផ្ទះសម្បែង និងរបងផ្ទះ ចំនួន៣៨៥ដុល្លានិងបានឧបត្ថម្ភជូនសាលាក្រុងសិរីសោភ័ណ នូវថវិកាចំនួន ២,០០០,០០០ រៀល ផ្សេងទៀត ដើម្បីចូលរួម ដោះស្រាយជូនប្រជាពលរដ្ឋចំនួន ៥៨ គ្រួសារផ្សេងទៀតដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្នុងក្រុងសិរីសោភ័ណ ទាំងមូលផងដែរ៕
















Powered by Blogger.