បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយរឿងលោក ប៉ា ចន្ទវិសាលអធិការរងស្រុកកៀនស្វាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាមានលេខទូរស័ព្ទអនាមឹក ខលមកសរសើរវគ្គ២
បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយរឿងលោក ប៉ា ចន្ទវិសាលអធិការរងស្រុកកៀនស្វាយ ជូបគ្រោះថ្នាក់ចរាចរណ៍ ថ្មីៗនេះនៅថ្ងៃទី 20 ខែមេសាឆ្នាំ 2024 លោកប៉ាចាន់វិសាលបានជិះរថយន្តបញ្ច្រាសទិសគ្នាបុកយ៉ាងពេញទំហឹង នៅផ្លូវជាតិលេខ 1 ធ្វើឲ្យភាគីទាំងសងខាងរបួសស្រាល នេះបើយោងតាមហេកហេតុការណ៍ជាក់ស្ដែងដែលអង្គភាពអ្នកសារព័ត៌មានយើងទទួលបាន។
ដោយឡែកនៅថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២៤ នៅវេលាម៉ោង ១:២០ នាទី រសៀលមានលេខជនអនាមឹកមួយខ្សែខលមកអង្គភាពអ្នកសារព័ត៌មានយើង ហើយនិយាយថា អ្នកសារព័ត៌មានមែនទេពិតជាផ្សាយព័ត៌មានបានល្អសូមមកយកលុយនៅស្រុកកៀនស្វាយ ដោយសារអង្គភាពយើងបំពេញការងារនៅក្រៅប្រទេស ក៏ដាច់សេវាទៅតែម្តង ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធសូមមេត្តាត្រួតពិនិត្យចំពោះលេខទូរស័ព្ទ 097 53 33 006 ដែលជាលេខរបស់ជនអនាមឹកខលមកសរសើរក្នុងន័យបំបាក់ស្មារតីអ្នកសារព័ត៌មានយើង
បើយោងតាមហេតុការរយៈពេលកន្លងមកលោកប៉ា ចន្ទវិសាលអធិការរងស្រុកកៀនស្វាយទទួលផែនព្រហ្មទណ្ឌមានគ្រោះថ្នាក់ចរាចរណ៍ ជាច្រើនលើក ករណីទី១ បុកគេស្លាប់យោងតាមដីការបស់សាលាដំបូងខេត្តកណ្ដាល។
ករណីទី ២ លោកប៉ាចាន់វិសាលអធិការរងស្រុកកៀនស្វាយទទួលផែនព្រហ្មទណ្ឌដែលជាម្ចាស់រថយន្តពាក់ផ្លាកលេខ (នប)ជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមន្ត្រីនគរបាលចំនួនពីរនាក់ស្លាប់បាត់បង់ជីវិត
កៀនស្វាយខេត្តកណ្ដាល ដែលបណ្ដាលឲ្យមន្ត្រីចំនួនពីរនាក់ស្លាប់បាត់បង់ជីវិត និងនារីក្មេងខ្ចីអនិកជនចំនួនពីរនាក់ទៀតរបួសធ្ងន់ ព្រឹត្តិការណ៍កើតឡើងនៅថ្ងៃទី ១១ខែមករាឆ្នាំ ២០២៤ មកដល់ពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់។
ទាក់ទិនទៅនឹងម្ចាស់រថយន្ត ពាក់ផ្លាកលេខ(នប) ដែលគេស្គាល់ឈ្មោះថា លោក ប៉ា ចន្ទវិសាលជាអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយ រឿងចាស់មិនទាន់ចប់ត្រឡប់មករឿងថ្មីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដដែល តែនៅតែរក្សាភាពស្ងៀមស្ងាត់ ដោយសារតែលោក ប៉ា ចន្ទវិសាល ជាមន្ត្រី ដែលមានលុយនិងមានអំណាច ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងមានចម្ងល់ តើប្រាក់ខែរបស់លោក អធិការរងក្នុងមួយខែបានប្រាក់ខែប៉ុន្មាន បានជាប្តូរឡានគ្រប់សេរី បុកមួយប្តូរមួយ ។
មានមន្ត្រីមួយចំនួន ខ្លះគាត់បាននិយាយថាពិតជាសូមសរសើរដោយស្មោះចំពោះលោកអធិការរងស្រុកកៀនស្វាយ ជិះផ្លាកលេខ គ្មានលិខិតអនុញ្ញាត រថយន្តអត់បង់ពន្ធបង្កើនបទល្មើសក្នុងនាមជាមន្ត្រី ចំណែកក្រសួងមហាផ្ទៃនៅតែរក្សាភាពស្ងៀមស្ងាត់ឬត្រូវថ្នាំសណ្ដំអស់ទៅហើយ។
ដោយឡែកនៅថ្ងៃទី២០ខែមេសាឆ្នាំ២០២៤នេះ ជួបរឿងគ្រោះថ្នាក់ចរាចរណ៍ម្តងទៀត ដែលធ្វើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទិដ្ឋភាពដែលបានកើតឡើងផ្ទួនៗគ្នាទៅលើលោកចន្ទវិសាលដោយឡែកការផ្សព្វផ្សាយព័ត៌មាន យោងលើឯកសារនិងវត្ថុតាងជាក់ស្ដែង ដែលអង្គភាពរក្សាព័ត៌មានយើងទទួលបានយោងលើច្បាប់និងក្រុមសីលធម៌តាមវិជ្ជាជីវៈ ។
សូមបញ្ជាក់ផងដែរថាអង្គភាពអ្នកសារព័ត៌មានយើងមានមូលដ្ឋានគ្រឹះច្បាស់លាស់មុននឹងផ្សព្វផ្សាយព័ត៌មានជាសាធារណៈហើយប្រសិនបើព័ត៌មានមិនពិតអង្គភាពអ្នកសារព័ត៌មានយើងមិនផ្សាយនាំតែថោកដល់អង្គភាពនោះទេ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment