វគ្គបណ្ដុះបណ្ដាលមន្ត្រីត្រួតពិនិត្យ មន្ត្រីសម្ភាសន៍ ស្ដីពីការប្រមូលទិន្នន័យអង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ដើម្បីឲ្យមន្ត្រីត្រួតពិនិត្យ មន្ត្រីសម្ភាសន៍ មានសមត្ថភាពចំណេះដឹង ចំណេះធ្វើ គោរពវិន័យ មានឆន្ទៈមោះមុត សីលធម៌ ប្រកបដោយវិជ្ជាជីវៈ មន្ទីរផែនការខេត្តបន្ទាយមានជ័យបានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីត្រួតពិនិត្យ មន្ត្រីសម្ភាសន៍ ស្ដីពីការប្រមូលទិន្នន័យអង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យដោយមានការចេញចូលរួមពីលោក ពេជ ពោធី ទីប្រឹក្សាក្រសួងផែនការ និងជាមន្ត្រីប្រចាំតំបន់ លោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ធ្វើនៅមន្ទីរផែនការខេត្តបន្ទាយមានជ័យ។
បន្ទាយពីលោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ បានឡើងប្រសាសន៍ស្វាគមន៍ និងរាយការណ៍អំពីគោលបំណងនិងសារៈសំខាន់បំផុតនៃអង្កេត។ចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤នៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យចម្បងដែលមានការកើនឡើងជាលំដាប់ របស់ក្រសួងស្ថាប័នអង្គការជាតិនិងអង្គការអន្តរជាតិនានាសម្រាប់ជាធាតុចូលដល់សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរួមមក។
ថ្លែងនៅក្នុងឱកាសនោះអធិបតីភាពលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ណាស់ក្នុងគោលបំណងចុះប្រតិបត្តិការ សម្ភាសន៍តែមូលដ្ឋានចំនួន៩ក្រុង ស្រុក ៣០ឃុំ សង្កាត់ និង៣០ភូមិ ដែលចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងខេត្តបន្ទាយមានជ័យ។ជាពិសេសគឺដើម្បីជំរុញការអនុវត្តការងារឲ្យបានជោគជ័យ ប្រកបដោយគុណភាពល្អប្រសិទ្ធភាព និងបានទាន់ពេលវេលា។
លោក អភិបាលរងខេត្តបានសង្ឃឹមយ៉ាងមុតមាំថាអស់លោកលោកស្រីជាមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ត្រូវខិតខំរៀនសូត្រនិងពិភាក្សាគ្នាយ៉ាងសកម្មជាមួយក្រុមគ្រូបង្គោលស្នូលបច្ចេកទេសរបស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដែលមានបទពិសោធន៍ជាច្រើនក្នុងការងារជំរឿន និងអង្កេតសម្រាប់យកទៅអនុវត្តការងារអង្កេតចន្លោះជំរឿនប្រជាជននេះឲ្យទទួលបានជោគជ័យ។ជាពិសេសត្រូវបន្តសហការល្អជាមួយមន្ត្រីប្រចាំតំបន់មន្ត្រីជំនួយការតំបន់ និងប្រធានមន្ទីរផែនការខេត្តក្រោមកិច្ចសហការបច្ចេកទេសពីមន្ត្រីប្រចាំតំបន់មន្ត្រីជំនួយការតំបន់ពីវិទ្យាស្ថានជាតិស្ថិតិដើម្បីអនុវត្តការងារសម្រេចបានជោគជ័យប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់៕
Post a Comment