កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
(បន្ទាយមានជ័យ) មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាមជ័យបានរៀបចំបើកកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាលរងក្រុង ស្រុក និងមន្រ្តីរាជការរបស់មន្ទីរអភិវឌ្ឍន៍ជនបទនាព្រឹកថ្ងៃអង្គារ៍ ទី២ ខែមេសា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានឡើងមានមតិស្វាគមន៍ និងរាយការណ៍ឲ្យដឹងពីវឌ្ឍនៈភាពការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្នុងការឆ្លើយតបទៅនឹងសំណូមពរប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ឧត្តមប្រយោជន៍ជាតិ ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០រួចមក។
ឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់នៅកម្មវិធីនេះ និងបានអាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួន ១៣ចំណុច ដើម្បីផ្សព្វផ្សាយជូនដល់អង្គប្រជុំនាពេលនោះផងដែរ។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់គឺរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របបញ្ចកោណដំណាក់កាលទី១(កំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព) ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រតាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឲ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ២០៥០។ជាពិសេសដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទទួលបានហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង៕
Post a Comment