អបអរសាទរសង្ក្រាន្តឆ្នាំថ្មីឆ្នាំ២០២៤ និងពិធីជួបជុំពិសារអាហារសាមគ្គីគ្រួសារមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីឆ្នាំ២០២៤ និងបញ្ជៀសក្នុងការលើករាសីជូនដល់មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ឲ្យបានជួបនូវសេចក្តីសុខសេចក្តីចម្រើនផងនោះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យដឹកនាំដោយលោក មាស ដារ៉ា ប្រធានមន្ទីរស្ដីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បាននិមនព្រះសង្ឃ និងរៀបចំពិធីសូត្រមន្តសុំសិរីសួស្តីក្នុងឱកាសអបអរសាទរសង្ក្រាន្តឆ្នាំថ្មីឆ្នាំ២០២៤ និងពិធីជួបជុំពិសារអាហារសាមគ្គីគ្រួសារមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ នាងរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
នៅក្នុងពិធីសូត្រមន្តប្រោះព្រំ លើករាសី ដេីម្បីចូលរួមអបរសាទរទេវតាឆ្នាំថ្មី និងធ្វើការបួងសួងដល់វត្ថុសក្ដិសិទ្ធិ ទេវតាឆ្នាំថ្មី សូមជូយប្រោសព្រំប្រសិទ្ធពរជ័យសិរីសួស្តី ជូនដល់មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យទាំងអស់ អោយរស់នៅប្រកបទៅដោយភាពសុខដុមរមនា ជៀសផុតអំពីគ្រោះកាចទាំងឡាយទាំងពួង។ពិសេសជួយឲ្យខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍន៍ទៅមុខជាលំដាប់។
បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តរួចមកលោក មាស ដារ៉ា ប្រធានមន្ទីរស្ដីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានអញ្ជើញថ្នាក់ដឹកនាំខេត្ត និងមហាគ្រួសារនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យជួបជុំពិសារអាហារសាមគ្គីស្ថិតនៅក្រោមបរិយាកាសយ៉ាងសប្បាយរីករាយ និងរាំវង់កម្សាន្តក្រោមដំបូលនៃសុខសន្តិភាព៕
Post a Comment