ស្វាមីអ្នកជំនួញអនឡាញល្បីឈ្មោះ លោកជំទាវ មាស ច័ន្ទដាលីន ទទួលមរណ-ភាព ដោយសារករណីចាប់ជម្រិត
ភ្នំពេញ ៖ ដំណឹងបឋម ស្វាមីរបស់លោកជំទាវ មាស ច័ន្ទដាលីន ម្ចាស់ផលិតផល Brand Lakamo បានទទួលមរណភាពហើយ ដោយសារមានករណីចាប់ជម្រិត និងបានបាញ់សម្លាប់ជនរងគ្រោះ បណ្ដាលឱ្យស្លាប់នៅក្នុងផ្ទះ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដោយឡែកជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤ ដោយជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះថា ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក។
បើតាមប្រភពបានបង្ហើបឱ្យដឹងថា មានជនរងគ្រោះជាបុគ្គលល្បីក្នុងបណ្ដាញសង្គម Tik Tok ម្នាក់ ភ័យពេកលោតចុះទៅជុងរបងដែកបណ្ដាលឱ្យរបួសក្រោមចង្ការ បច្ចុប្បន្នបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ៕
Post a Comment