ឯកឧត្តម អុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តមអភិបាលរងខេត្តរួមជាមួយថ្នាក់ដឹកនាំ កម្លាំងទំនាក់ទំនងព្រំដែននិង មន្ត្រីច្រកទ្វារអន្តរជាតិ

 


ក្រុងប៉ោយប៉ែត : ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ខ្ញុំបាទអមដំណើរ ឯកឧត្តម អុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តមអភិបាលរងខេត្តរួមជាមួយថ្នាក់ដឹកនាំ កម្លាំងទំនាក់ទំនងព្រំដែននិង មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចុះពិនិត្យសម្របសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាពលករចំណាកស្រុកក្នុងការវិលត្រឡប់មកពីប្រទេសថៃមកលេងសង្ក្រាន្តឆ្នាំថ្មីនៅមាតុភូមិរបស់ខ្លួន។ ការចេញ ចូល សម្រាប់បងប្អូនពលករកម្ពុជាវិលត្រឡប់មកស្រុកកំណើត អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះគឺ

ក្រោមការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួយសម្រួលឲ្យបងប្អូនពលករវិលត្រឡប់មកវិញតាមច្រកទ្វារអន្តរជាតិ ដោយលើកលែងតម្លៃសេវា លិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស និងមានទិដ្ឋាការងារ ដែលមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ជាមួយការសម្របសម្រួលនេះ ក្រុមការងារបានផ្តល់ជូននូវកន្សែង១ នំបា័ង១ដើម និងទឹកសុទ្ធ១ដប ជូនដល់ពលករឆ្លងដែនក្នុងថ្ងៃទី១នេះផងដែរ 

ចំនួនពលករចំណាកស្រុកបើគិតតាំងពីព្រឹករហូតមកដល់យប់នេះឬរហូតដល់ពេលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបិតនៅម៉ោង ១០និង០០នាទីយប់គិតជាបរិមាណប្រហែលជា ១៧០០នាក់ ហើយបើគឹតត្រឹមពីព្រឹក ៦ និង០០នាទីមកត្រឹមម៉ោង១២:០០នាទី មានបងប្អូនចេញមកតាមច្រកទ្វាអន្តរជាតិចូលមកប្រមាណ ១៤១៧នាក់ហើយក្នុងនោះស្រី៦៧១នាក់ ក្នុងថ្ងៃទី ០១ខែមេសាឆ្នាំ ២០២៤នេះ។


បញ្ជាក់ ចំពោះពលករខ្មែរចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់ថ្ងៃទី ០១ ខែ ខែមេ ឆ្នាំ២០២៤ដល់ថ្ងៃទី ១៥ខែ ឧសភាឆ្នាំ២០២៤ មិនចាំបាច់ប្រថាប់ត្រាទេទាំងខាងកម្ពុជាទាំងខាងថៃ គ្រាន់តែស្កេនចូលទិន្នន័យដើម្បីភាពងាយស្រួលក្នុងល្បឿនលឿនរហ័សទាន់ចិត្តជូនបងប្អូនកម្ពុជាចូលនឹងចេញមកលេងសង្ក្រាន្តឆ្នាំថ្មីក្នុងឆ្នាំ ២០២៤នេះ។
















Powered by Blogger.