អង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី វគ្គ៥

 


បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយព័ត៌មានទាក់ទិនទៅនឹងការឃាត់ខ្លួនអង្គភាពអ្នកសារព័ត៌មានចំនួន 8 នាក់ដែលមានចំណុះ 3 អង្គភាព ដែលបានចុះបេសកកម្មនៅស្រុកកែវសីមាខេត្តមណ្ឌលគិរី។

បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា 363 និងមាត្រា 364 ក្រុមព្រហ្មទណ្ឌ ពីបទកំហែងយកប្រាក់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី 14 ខែមីនាឆ្នាំ 2024 នៅស្រុកកែវសីមា។

នេះជាបទពិសោធន៍មួយថ្មីដែលអង្គភាពអ្នកសារព័ត៌មានយើងគ្រប់អង្គភាពគួរតែទទួលដឹង និងជាមេរៀនជីវិតដើម្បីអនុវត្តតាមវិជ្ជាជីវៈក្រុមសីលធម៌នៃរបបអ្នកសារព័ត៌មាន។

យ៉ាងណាមិញប្រសិនបើអស់លោកជាចាងហ្វាងនិងស្ថាប័ននៃអង្គភាពសារព័ត៌មានទាំងអស់គួរតែប្រតិបត្តិធ្វើបន្ទាប់ពីប្រមាញ់យករូបភាពនៃបទល្មើសផ្សេងៗបានហើយគួរគប្បីត្រូវផ្សព្វផ្សាយជាសារធារណៈដើម្បីកុំឲ្យមានពាក្យថាកំហែងយកប្រាក់។

យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ស្ថាប័នពាក់ព័ន្ធសូមមេត្តាសិក្សានៃរបបសារព័ត៌មាននិងច្បាប់មួយចំនួនពាក់ព័ន្ធពីរសារព័ត៌មាន។

មិនតែប៉ុណ្ណោះអង្គភាពអ្នកសារព័ត៌មានយើងសូមសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តមណ្ឌលគិរីដែលអនុវត្តតាមច្បាប់ ខិតខំបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងនាមជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋទទួលប្រាក់ខែពីរដ្ឋ។


ហើយក៏សូមបញ្ជាក់ផងដែរថាចំពោះមន្ត្រីដែលល្មើសនឹងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ ធ្វើការឆក់ល្វែងមិនបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីដោយបណ្ដែតបណ្ដោយឲ្យមានករណីបទល្មើសនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងតើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញ។


អង្គភាពអ្នកសារព័ត៌មានយើងសំណូមពរដល់ឯកឧត្តមអ្នកនាំពាក្យនៃក្រសួងមហាផ្ទៃសូមមេត្តាជួយបកស្រាយសំនួរដូចតទៅ 

ប្រសិនបើមន្ត្រីធ្វើការឆក់ល្វែងល្មើសនឹងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិតើក្នុងនាមជាប្រជាពលរដ្ឋម្នាក់មានសិទ្ធិប្ដឹងបុគ្គលនោះទៅក្រសួងមហាផ្ទៃដែរឬទេ? ដោយឡែកក្នុងការប្ដឹងនោះមានវត្ថុតាងត្រឹមត្រូវដែលបញ្ជាក់បានថាបុគ្គលម្នាក់នោះអសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាមន្ត្រី។


ភាពអសកម្មរបស់មន្ត្រីនៃស្ថាប័នពាក់ព័ន្ធបច្ចុប្បន្នភាពយើងរកលែងឃើញថាមានប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ ប្រធានមន្ទីររុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី។ និងមន្ត្រីមួយចំនួនទៀតស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃដែលមានការពាក់ព័ន្ធបណ្ដែតបណ្ដោយធ្វើការឆក់ល្វែងមិនបង្ក្រាបបទល្មើស។

អាស្រ័យដូចបានរៀបរាប់ខាងលើសូមឯកឧត្តមអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមមេត្តាជួយពន្យល់ទាក់ទិនទៅនឹងច្បាប់ និងការអនុវត្តប្រតិបត្តិការក្នុងការបង្ក្រាបទល្មើសផ្សេងៗនៅតាមតំបន់នីមួយៗដែលខ្លួនកាន់កាប់។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។









Powered by Blogger.