មន្ទីរនិង ស្ថាប័នពាក់ព័ន្ធ នៅឯខេត្តកណ្តាល មានសមត្ថភាព ទប់ស្កាត់ ឥទ្ធិពល ម្ចាស់ទីតាំង សាងសង់សំណង់គ្មានច្បាប់នេះបានដែលឬទេ? វគ្គ២
ខេត្តកណ្តាល: សំណងខុសច្បាប់មួយកន្លែងកំពុងស្ថិតនៅសង្កាត់អន្លង់ចិនក្រុងតាខ្មៅខេត្តកណ្ដាល ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋទូទាំងប្រទេសនិងអង្គការសង្គមស៊ីវិលកំពុងនាំគ្នារង់ចាំមើលថាតើម្ចាស់សំណង់មានឥទ្ធិពលប៉ុណ្ណា ក្នុងនាមជាមន្ត្រី ខ្លួនឯងជាអ្នកអនុវត្តច្បាប់។
តើលោកប្រធានមន្ទីរដែនដីនគរូបនីយកម្ម
និងសំណង់ខេត្តកណ្ដាលយល់យ៉ាងណាមិញ ចំពោះបុគ្គលដែលសាងសង់សំណង់ខុសច្បាប់ មួយកន្លែងនេះ ក្នុងនាមលោកជាមន្ត្រីជំនាញ។
ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកណ្ដាលប្រហែលជាដេកក្នុងលក់ភ្លេចខ្លួនជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋ តាមជំនាញរបស់ខ្លួន តើលោកប្រធានមន្ទីរចាត់ប្រធានការយ៉ាងណាវិញចំពោះបុគ្គល សាងសង់សំណង់រឹងនៅច្រាំងទន្លេ សង្កាត់អន្លង់ចិន។
តើឯកឧត្តមគង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលចាត់វិធានការយ៉ាងណាក្នុងនាមឯកឧត្តមជាខណ:មេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ ? ឬទុកបណ្ដោយឱ្យបុគ្គលម្នាក់នោះប្រព្រឹត្តធ្វើអ្វីតាមតែទំនើងចិត្តឬ?
ការសាងសង់សំណង់រឹងរំលោភលើដីទន្លេមួយកន្លែងនេះអាចបញ្ជាក់បានថាបុគ្គលម្នាក់នោះ ពិតជាមានឥទ្ធិពលមិនធម្មតាទើបអាចសាងសង់សំណង់រឹង ដែលចំណាយប្រាក់ម៉ឺនម៉ឺនដុល្លារសហរដ្ឋអាមេរិក
អង្គភាពអ្នកសារព័ត៌មានយើងសូមស្នើសុំដល់រដ្ឋបាលខេត្តកណ្ដាលមេត្តាជួយបំភ្លឺនៅក្នុងករណីនេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងសូមចាត់ប្រធានការក្នុងការទប់ស្កាត់ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃសូមមេត្តាជួយពន្យល់ ទាក់ទិនទៅនឹងមន្ត្រីដែលរៀនច្បាប់នៅតែបំពានច្បាប់ តើល្មើសនឹងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិដែរឬទេ? ដោយសារ បុគ្គលនោះគឺជាម្ចាស់សំណង់មួយកន្លែងនោះឯង ។
បើយោងតាមរបាយការណ៍នៅតុកាហ្វេ បាននិយាយតៗគ្នាថាបច្ចុប្បន្នភាពបុគ្គលម្នាក់នោះគឺជាអ្នកមានឥទ្ធិពលម្នាក់ដែលបម្រើការងារនៅខេត្តព្រៃវែង។
តែយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងទទូចស្នើសុំដល់ស្ថាប័នពាក់ព័ន្ធមេត្តាចាត់វិធានការទប់ស្កាត់ នៅក្នុងករណីខាងលើនេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំថា ការអនុវត្តច្បាប់មានស្តង់ដាពីរ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងដីស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment