សង្ស័យស្រវឹង មន្រ្តីសូរិយោដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បើករថយន្ត ឡើងសួនច្បារបុកផ្ទាំងប៉ាន់ណូ ស្នាក់ការខេត្ដ"
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ដែលគេស្គាល់ថាជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ឈ្មោះ ឡេង ដារ៉ា អាយុ៥២ឆ្នាំ បើករថយន្ដមួយគ្រឿង ទៅឡើងសួនច្បារ រួចបន្តបុកផ្ទាំងប៉ាណូស្នាក់ការខេត្ត បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យមានអ្នករករបួសនៅក្នុងហេតុការណ៍នេះទេ។
ហេតុការនេះបានកើតឡើង កាលពីវេលានៅម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤ ត្រង់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឃរាជ ជួន ណាត ខេត្តកំពង់ស្ពឺ។
Post a Comment