បេសកកម្មបង្ក្រាបគ្រឿងញៀនកក្រើកមេឃរំជួយព្រះធរណីនៅស្រុកកៀនស្វាយ ដែលជាស្នាដៃរបស់លោកព្រំសំណាងអធិការស្រុកកៀនស្វាយ តើជនជាតិវៀតណាមទាំងបីនាក់នោះបច្ចុប្បន្នភាព រស់នៅក្នុងគុកឬត្រូវបានដោះលែង វគ្គ១៧

 


សំណុំរឿង គ្រឿងញៀន ដែលសមត្ថកិច្ចស្រុកកៀនស្វាយ សហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំខេត្ត ចុះបង្ក្រាបទីតាំង ផលិតនិងជួញដូរ ផលិតគ្រឿងញៀននៅក្នុងបុរីផ្លាហ្សា Borey Plaza ផ្លូវជាតិលេខ ១រុក្ខវិថីនាងនួន គ្រិះស្ថាន១១D កៀនស្វាយខេត្តកណ្តាល ។

ឧក្រិដ្ធជនជនជាតិវៀតណាមផលិតគ្រឿងញៀននិងជួញដូរមានស្ថានទម្ងន់ទោស បែរជាតុលាការកាត់ក្តី ពីបទបំផ្លាញសារធាតុញៀននិងប្រើប្រាស់ទៅវិញ ដោយឡែក មន្ត្រីមួយចំនួនតូច រួមគំនិតគ្នាបំបិទវត្ថុតាង បន្ទាប់ពីលោកព្រំសំណាង អធិការស្រុកកៀនស្វាយ ធ្វើរបាយការណ៍សម្ងាត់ ត្រូវបានបែកធ្លាយ ។ 

ទោះបីអង្គភាពអ្នកសារព័ត៌មានយើងខំផ្សព្វផ្សាយលាតត្រដាងរឿងពិតយ៉ាងណាក្តី តែអ្វីដែលជាចម្ងល់រាប់លានៗសំណួររបស់ប្រជាពលរដ្ឋអង្គការសង្គមស៊ីវិលនិងមន្ត្រីរាជការមួយចំនួនធំ ដែលកំពុងតែ ខ្វះភាពកក់ក្តៅ ដោយសារតែថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធ នៅតែរក្សាភាពសៀមស្ងាត់ ធ្វើអោយមន្ត្រី មានលុយនិងអំណាច មួយចំនួនតូចពើងទ្រូងនិងសម្តែងរិទ្ធជាបន្តបន្តាប់ មិនខ្លាចញញើតច្បាប់ធ្វើទាំងបំពានប្តឹងសារព័ត៌មានទៅវិញ នេះដោយសារតែអង្គភាពស៊ីអេចអ 

ធ្វើព័ត៌មានប៉ះលើមុខរបររបស់ពួកគេ ។

ករណីមន្ត្រីមួយចំនួនតូច ដែលប្រព្រឹត្តបទល្មើស ថ្កើននិងបទបញ្ជា០០៦របស់អគ្គស្នងការនគោបាលជាតិ ថ្កើននិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចបិតា សន្តិភាព ផ្ទុយនិង យុទ្ធសាស្ត្របញ្ចកោណ របស់សម្ដេចអធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែក្រសួងមហាផ្ទៃ នៅតែរក្សាភាពស្ងៀមស្ងាត់ ឬកំពុងតែស៊ើបអង្កេត?មន្ត្រីគ្រាប់ល្ពៅបានចិត្ត ពង្រីកមហិច្ឆតារបស់ខ្លួន ធ្វើអោយប្រជាពលរដ្ឋខ្វះភាពកក់ក្តៅ បច្ចុប្បន្នភាពអង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយបន្ត គ្រន់តែចង់បញ្ជាក់ថា ករណីរឿងគ្រឿងញៀននៅស្រុកកៀនស្វាយ សូមថ្នាក់ដឹកនាំមេត្តាត្រួតពិនិត្យឡើងវិញ ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ជាពិសេសទៅទៀតនោះមន្ត្រីរាជការគ្រប់ជាន់ថ្នាក់កំពុងដាក់ការសង្ស័យថា: ឧក្រិដ្ឋជនជនជាតិវៀតណាមដែលផលិតចែកចាយគ្រឿងញៀននៅស្រុកកៀនស្វាយ ត្រូវបានដោះលែងឲ្យនៅក្រៅសំណាញ់ច្បាប់ តែគួរឱ្យស្ដាយអង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីសំណាក់លោក ឯម និមលប្រធានមន្ទីរពន្ធនាគារខេត្តកណ្ដាលបានដោយសារតែអង្គភាពអ្នកសារព័ត៌មានយើងមិនមានលេខទូរស័ព្ទរបស់លោក។

លោកព្រំសំណាងអធិការស្រុកកៀនស្វាយ មានស្នាដៃបន្ទាប់ពីធ្វើរបាយការណ៍ជូនទៅថ្នាក់លើរួច មានសង្ឃឹមថា និងទទួលនៅការសរសើលើកទឹកចិត្ត តែពេលត្រូវបញ្ជូន ជនសង្ស័យនិងវត្ថុតាំង ទៅតុលាការបែបជាវត្ថុតាំងទាំងនោះ ត្រូវទឹកភ្លៀងរលាយបាត់អស់ ដូចអំបិលត្រូវទឹក សុំណំរឿង ជនជាតិវៀតណាម ផលិតជួញដូរនិង ចែកចាយគ្រឿងញៀន ត្រូវបានកែរប្រែទៅជាប្រើប្រាស់ទៅវិញនីក្នុងករណីនេះ តើជាកំហុសអ្នកណា ?មានតែមន្ត្រីជំនាញនោះទេដែលអាចឆ្លើយនិងសំនួរនេះបាន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរព តើមន្ត្រីដែលឃុបឃិតគ្នាបំផ្លាញវត្ថុតាំងទាំងនោះ សាកសមជាមន្ត្រីដែលបំរើប្រជាពលរដ្ឋឬទេ? ឯកឧត្តមជាទីគោរព ទាក់ទិនទៅនិងករណីនេះ ធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខជាតិ និងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុច របស់ក្រសួងមហាផ្ទៃ នៅក្នុងចំនុចនេះអង្គភាពអ្នកសារព័ត៌មានយើង សូមស្នើសុំដល់ឯកឧត្តមអ្នកនាំពាក្យក្រសួងមេត្តាជួយពន្យល់ដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ















Powered by Blogger.