សំណុំរឿងព្រហ្មទណ្ឌលេខ ១៦៨៤ អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល ចាប់ផ្តើមពន្លឿន ក្រោយទទួលបានលិខិតពីក្រសួងយុត្តិធម៌ វគ្គ១៣
ក្រសួងយុត្តិធម៌ លេខ០២០៩ កយ.រប/២៤ ថ្ងៃ៦រោច ខែ បុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២៤ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ ជម្រាបមក ឯកឧត្តម ជី សុខ ប្រធានសាលាដំបូងខេត្តកណ្តាល។
កម្មវត្ថុ ៖ អំពីសំណើសុំជំរុញ និងពន្លឿនចំណាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៦៨៤ អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល។
យោង ៖ ពាក្យសុំអន្តរាគមន៍ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ របស់ឈ្មោះ វ៉ែន ខុន។ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប ឯកឧត្តម ជ្រាបថា គណៈបញ្ជាការដឹកនាំ យុទ្ធនាការ បានទទួលពាក្យសុំអន្តរាគមន៍របស់ឈ្មោះ វ៉ែន ខុន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដែលមាន ខ្លឹមសារ ស្នើសុំជំរុញ និងពន្លឿនចំណាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៦៨៤ អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល។អាស្រ័យហេតុនេះ សូម ឯកឧត្តម ពិនិត្យ និងជំរុញចំណាត់ការសំណុំរឿងនេះឱ្យបានឆាប់រហ័ស និងឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ជាធរមាន និងរាយការណ៍អំពីលទ្ធផលនៃចំណាត់ការនៃសំណុំរឿង នេះមកលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ។
ក្នុងករណីដែលមានឧបសគ្គ ឬបញ្ហា ក្នុងចំណាត់ការ លើសំណុំរឿងនេះ សូមធ្វើការរាយការណ៍មកគណៈបញ្ជាការដឹកនាំយុទ្ធនាការ ដើម្បីមានមូលដ្ឋានចាត់ការបន្ត។សូម ឯកឧត្តមប្រធានសាលាដំបូងខេត្តកណ្តាល ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការហេត្ថលេខានិងត្រា កើត រិទ្ធ។
ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកៀនស្វាយខេត្តកណ្ដាលនៅចំណុចគីឡូម៉ែត្រលេខ ២៥ -២៦ ភូមិស្ដៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាល នៅតែរក្សាភាពស្ងៀមស្ងាត់ អស់រយៈពេលជាងមួយឆ្នាំមកហើយជនរងគ្រោះស្លាប់បាត់បង់ជីវិតចំនួន ២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ។
ដោយឡែកលោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ដោះលែងជនបង្ក គឺល្មើសនឹងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ នៅតែរក្សាភាពស្ងៀមស្ងាត់។
តើ លោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ និង បក្សពួក ចំនួន ពីរនាក់ ដែលទទួលផែនចរាចរណ៍ រួមគំនិតដោះលែងជនបង្ក ពេលចាប់បាន មិនត្រួតពិនិត្យ ជាតិអាកល មិនមានប័ណ្ណបើកបរ នេះជារឿងច្បាប់ចរាចរណ៍ផ្លូវគោក អាចរួចផុតពីសំណាញ់ច្បាប់ដែលឬទេ តែអ្វីដែលអង្គភាពសារព័ត៌មានយើងទទួលស្នើសុំ គឺបទបញ្ជា០០៦ របស់អគ្គស្នងការនគរបាលជាតិ ។
នៅថ្ងៃទី៥ខែមីនាឆ្នាំ២០២៤ តុលាការខត្តកណ្តាល បានធ្វើលិខិតអញ្ជើញ ទាំងគ្រួសារជនរងគ្រោះ ទាំងគ្រួសារជនបង្ក និងមន្ត្រីជំនាញនៅស្រុកកៀនស្វាយដែលមានការពាក់ព័ន្ធ ដើម្បីអោយចូលបំភ្លឺ ក្នុងការចាត់វិធានការតាមច្បាប់ បើយោងតាមសម្តីរបស់ជនបង្ក បានសារភាពថា ខ្លួនពិតមានខុសពិតប្រាកដមែន ទី១ ប័ណ្ណបើកបរមិនត្រូវនិងប្រភេទយានយន្ត ទី២មន្ត្រីជំនាញមិនបានត្រួតពិនិត្យជាតិអាកល នៅចំនុចទាំងពីរនេះ គឺសមល្មមចំពោះមន្ត្រីដែលល្មើសច្បាប់ ល្មើសនិងបទបញ្ជា០០៦ របស់អគ្គស្នងការនគរបាលជាតិ តែអ្វីដែលគួរអោយឆ្ងល់កាន់តែខ្លាំងនោះ មន្ត្រីជំនាញផែនចរាចរណ៍ នៅស្រុកកៀនស្វាយមិនបានចូលខ្លួនមកបំភ្លឺតាមការអញ្ជើញរបស់តុលាការនោះឡើយ ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កំពុងរងចាំមើលថា តើជនបង្កដែលរស់នៅក្រៅសំណាញ់ច្បាប់ អស់រយះពេលជាយូរ បន្ទាប់ពីសារភាព តើមានទោសណាយ៉ាងណា? តើលោក ព្រំ សំណាងនិងបក្សពួក ដែលជាបុរសខ្លាំងប្រចាំស្រុកកៀនស្វាយ ដែលល្បីថាមានខ្នងបង្អែកដ៏រឹងមាំ អាចរួចផុតពីសំណាញ់ច្បាប់ដែលឬទេ?តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន ?តើថ្ងៃទី១៥ខាងមុខនេះ ជនសង្ស័យបើកបររថយន្តបុកគេស្លាប់ តើអាចរួចផុតពីសំណាញ់ច្បាប់ដែលឬទេ?
សូមគោរព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីឯកឧត្តមបាន តែទោះបីយ៉ាងណា ស៊ីអេចអ សង្ឃឹមថា ឯកឧត្តមអភិសន្តិ និងអនុវត្តន៍តាមច្បាប់ ដើម្បីសាងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ រស់ក្រោមម្លប់សន្តិភាព ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងដីស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ សែនសិលិ ចន្ថា
Post a Comment