កាស៊ីណូ ថ្មពេជ្រ បើកទ្វារងចាំសំរាប់អថិតិជន លេងល្បែងប្រជាប្រិយ៍សម័យបុរាណ វគ្គ១

 

ផ្សាយចេញនៅថ្ងៃទី ១៤ខែ មីនាឆ្នាំ២០២៤

ខេត្តកណ្ដាល កាស៊ីណូថ្មពេជ្រ មានទីតាំងស្ថិតនៅភូមិក្អមសំណរក្រោមឃុំក្អមសំណល់ស្រុកលើកដែកខេត្តកណ្ដាល បើកដំណើរការឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យដោយមិនរំខានបានសមត្ថកិច្ចពាក់ព័ន្ធ ឬក៏ត្រូវថ្នាំសណ្ដំអស់ទៅហើយ។

យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ។

កាស៊ីណូថ្មពេជ្រ ហ៊ានផ្គើននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងទៅវិញ។ 

ប្រជាពលរដ្ឋនិងអង្គការសង្គមជាស៊ីវិលកំពុងរង់ចាំមើលថាតើលោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល មានចំណាត់ការយ៉ាងណាវិញ ចំពោះកាស៊ីណូ ថ្មពេជ្រ ។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេទៅលើកាស៊ីណូថ្មពេជ្រ ដែលបើកលេងល្បែងខុសច្បាប់ បានដែរឬទេ 

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមមេត្តាចាត់វិធានការ ចំពោះមន្ត្រីក្រោមឱវាទ

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មានសូមអរគុណ។

កាស៊ីណូ ថ្មពេជ្រ បើកទ្វារងចាំសំរាប់អថិតិជន លេងល្បែងប្រជាប្រិយ៍សម័យបុរាណ វគ្គ១










Powered by Blogger.