លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលប្រចាំខែ កុម្ភៈ និង លើកទិសដៅការងារបន្ត ខែ មីនា ឆ្នាំ២០២៤ ដល់កម្លាំងនគរបាលទូទាំងខេត្

 


បន្ទាយមានជ័យ: នៅថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលប្រចាំខែ កុម្ភៈ និង លើកទិសដៅការងារបន្ត ខែ មីនា ឆ្នាំ២០២៤ ដល់កម្លាំងនគរបាលទូទាំងខេត្ត នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍វរសេនីយ៍ ស្នងការង លោក លោកស្រីនាយការិយាល័យ ជំនាញទាំង៣១ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរ:ទាំង៤ និងនាយប៉ុស្តិ៍ទាំង៦៧។


ថ្លែងក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រីគ្រប់ផ្នែកពាក់ព័ន្ធ ដែលបំពេញការងារបានលទ្ធផលល្អគួជាទីមោទន:។ ទន្ទឹមគ្នានោះលោកក៏បាន ដាក់ចេញផែនការ ជម្រុញដល់កម្លាំងនគរបាលគ្រប់ផែនជំនាញ និង អង្គភាពពាក់ព័ន្ធ -ត្រូវពង្រឹងការក្តាប់សភាពការណ៍ទូទៅរបស់សន្តិសុខ ក្នុងនិងក្រៅប្រទេសជាប់ព្រំដែន -ពង្រឹងការងាបង្ក្រាបបទល្មើសព្រហ្មទ័ណ្ឌ គ្រប់គ្រងក្មេងទំនើង ពិសេសការអនុវត្តន៍នីតិវិធី -បន្តពង្រឹងច្បាប់ចរាចរផ្លូវគោក -ពង្រឹងលើការងារជំនាញរដ្ឋបាលសេនាធិការ ពន្លើនលើការងារប្រតិកម្មរហ័ស និងអ្នកនាំពាក្យនៃស្នងការដ្ឋានទៅលើព័ត៌មានក្លែងក្លាយ បំពុលសង្គម បង្កភាពអសន្តិសុខ តាមប្រព័ន្ធបច្ចេកវិទ្យា-ពង្រឹងលើការងារ ធនធានមនុស្ស -គ្រប់អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងសមត្តិភាពជំនាញDigital បង្កើតក្រុម IT សម្រាប់តាមដានរាល់ការងារសង្គម ៕







Powered by Blogger.