នាយនគរបាល២រូប ពាក់ផ្កាយ៣ និងផ្កាយ២ ត្រូវបានបន្ថយស័ក្តិមកត្រឹមពលបាលត្រី

 


ចេញផ្សាយ ថ្ងៃទី14 ខែមីនា ឆ្នាំ2024 

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិថ្នាក់មន្ត្រីនគរបាល ថ្នាក់ឧត្តមសេនីយ៍ចំនួន ២រូប ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឱ្យមកត្រឹមពលបាលត្រី។


យោងតាមព្រះរាជក្រឹត្យបានឱ្យដឹងថា មន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង២រូបនេះរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ឯក យិន គារ អត្តលេខ ០១០២៦ អគ្គនាយករងអន្តោប្រវេសន៍ ឱ្យមកត្រឹមថ្នាក់ពលបាលត្រី

*ទី២៖ លោកឧត្តមសេនីយ៍ទោ សុខ បូរ អត្តលេខ ៣៤៩០៨ ឱ្យមកត្រឹមថ្នាក់ពលបាលត្រី៕



Powered by Blogger.